ប្រទេសវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ៨,៦៦៨ ករណី ដែលជាចំនួនតិចបំផុតមួយក្នុងរយៈពេល ១ ខែចុងក្រោយនេះ
- BY
- autoadmin
- September 21, 2021
ប្រទេសវៀតណាមបានរាយការណ៍ពីករណីជំងឺ COVID-19 ក្នុងស្រុកថ្មីចំនួន ៨,៦៦៨ ករណី កាលពីយប់ថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ ពោលគឺធ្លាក់ចុះចំនួន ១,៣៥៧ ករណី បើធៀបនឹងថ្ងៃអាទិត្យ ហើយក៏ជាចំនួនតិចតួចបំផុតក្នុងរយៈពេល ១ ខែចុងក្រោយនេះ។ តំបន់ទាំង ៣ ដែលមានករណីថ្មីច្រើនជាងគេ គឺទីក្រុងហូជីមិញមាន ៥,១៧១ ករណី, ខេត្តប៊ិញឌួងមាន ១,៤១០ ករណី និងខេត្តដុងណៃ ៨៦៩ ករណី។ គិតមកទល់ពេលនេះ ប្រទេសវៀតណាមមានករណីជំងឺ COVID-19 សរុបចំនួន ៦៩១,២៨៦ ករណី នៅក្នុងរលកឆ្លងចុងក្រោយទី០៤ របស់ខ្លួន។

ក្រសួងសុខាភិបាលវៀតណាម ក៏បានបញ្ជាក់ពីការជាសះស្បើយចំនួន ៦,៨២១ ករណី នៅថ្ងៃដដែលផងដែរ ដែលធ្វើឱ្យករណីជាសះស្បើយមកដល់ពេលនេះមានសរុបចំនួន ៤៦៤,៣២៦ នាក់។ ការស្លាប់ស្លាប់ចំនួន ២១៥ នាក់ ក៏ត្រូវបានប្រកាសកាលពីថ្ងៃច័ន្ទ ដោយបង្កើនចំនួនការស្លាប់ដល់ ១៧,៣០៥ នាក់ឬ ២.៥ % នៃចំនួនឆ្លងសរុប។ ចំនួនករណីថ្មីប្រចាំថ្ងៃនៅក្នុងប្រទេសវៀតណាមមានជាមធ្យម ១០,១៦០ ករណី ក្នុងរយៈពេលមួយសប្ដាហ៍កន្លងមក ខណៈពេលដែលអត្រាមរណភាពជាតិនៅសប្តាហ៍ចុងក្រោយនេះមានចំនួន ២៣៤ នាក់ ក្នុងមួយថ្ងៃ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






