កូវីដ-១៩
គ្រូពេទ្យចុះធ្វើតេស្តសំណាកអ្នកនៅ ផ្សារក្រមួន ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ រកឃើញវិជ្ជមានកូវីដ ១នាក់ជាអាជីវករលក់សាច់ជ្រូកក្នុងផ្សារ
BY Khmernote Media
September 22, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកអាជីវករ ផ្សារក្រមួន ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមូលហេតុ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ បំប្លែងថ្មី Delta បានទៅទិញម្ហូបនៅទីតាំងខាងលើ។

លទ្ធផលតេស្តរហ័ស រកឃើញវិជ្ជមានកូវីដ១៩ ចំនួន០១នាក់ ក្នុងចំណោម ១៤២នាក់ (អ្នកវិជ្ជមានជាអាជីវករលក់សាច់ជ្រូកក្នុងផ្សារ)។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ និងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕
