កូវីដ-១៩
បិទខ្ទប់វត្តចំពុះក្អែក រយៈពេល១៤ថ្ងៃ ក្រោយមានការឆ្លងរាលដាលជំងឺកូវីដ-១៩
BY Khmernote Media
September 23, 2021
យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចធ្វើការបិទខ្ទប់មិនឲ្យមានការចេញ-ចូលវត្តមុនីសុវណ្ណ (ហៅក្រៅវត្តចំពុះក្អែក) មានទីតាំងស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដើម្បីទុកជាគំរូដល់បណ្តាវត្តអារាមដទៃទៀត ស្របតាមព្រះថេរៈដីការរបស់ សម្តេចព្រះពោធិ៍វង្ស អំ លឹមហេង ព្រះចៅអធិការវត្តមុនីសុវណ្ណ៕
