PR

ម៉ូតូលំដាប់ថ្នាក់លេខ១ក្នុងទីផ្សារកម្ពុជា ចូលមកអន្រួនបេះដូងអ្នកប្រើប្រាស់ឲ្យនៅមិនស្ងប់ទៀតហើយ…

BY
Liny Chan
September 24, 2021

រាជធានីភ្នំពេញ៖ ទី២៤ ខែកញ្ញា ឆ្នាំ២០២១៖ ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖

– ម៉ូតូម៉ាក Honda
– រថយន្ត Honda
– និងម៉ាស៊ីនកសិឧស្សាហកម្ម Honda

ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបានធ្វើការដាក់លក់ជាផ្លូវការនូវម៉ូតូម៉ាក Honda DREAM “F O R E V E R G L O R Y” ស៊េរីថ្មី ជាម៉ូតូល្បីលំដាប់ថ្នាក់លេខ១ក្នុងទីផ្សារកម្ពុជា ដែលមានគុណភាពខ្ពស់ និងប្រណិតភាពឥតទាស់។

ឆ្នាំនេះ Honda DREAM “F O R E V E R G L O R Y” នាំមកនូវសនិយមថ្មី នៃប្រណិតភាព សុះសាយនូវកិត្យានុភាព និងឧត្តមភាពលើសលុប ប្រណិតឥតខ្ចោះ ទាន់សម័យគ្រប់ជ្រុងជ្រោយ ហុំចោមដោយបន្ទះមាសឆ្និនឆ្អៅ រម្លេចនូវចំណិតពេជ្រដ៏មានតម្លៃឆ្លុះញ្ចាំងនូវគុណតម្លៃដែលមិនអាចប្រៀបបាន នាំអ្នកឆ្ពោះទៅកាន់យុគសម័យថ្មីដ៏ត្រចះត្រចង់។

អ្វីដែលពិសេសបំផុត ហើយកោតសរសើរមិនដាច់ពីមាត់នោះគឺការរចនាថ្មីទាំងស្រុងដោយ តែមសងខាងនៃផ្នែកខាងមុខ រចនាឡើងដោយបន្ទះមាសប្រណិតបំផុតរម្លេចដោយផ្ទៃរចនាដោយចំណិតពេជ្រដ៏មានតម្លៃ និមិត្តសញ្ញា NCX ពណ៌មាស សម្រិតសម្រាំងនូវគុណតម្លៃថ្មី កាន់តែស្ទួយកិត្តិយស ភាពថ្លៃថ្នូរដ៏ឧត្តម និងកិត្យានុភាពលើសគេសម្រាប់អ្នក។

និងតែមថ្មីនៅលើតួម៉ូតូ រចនាដោយបន្ទះមាសប្រណិតបំផុត និងចំណិតពេជ្រល្អឥតខ្ចោះ ផុសឡើងយ៉ាងត្រដែត ស្រស់ស្អាតទាន់សម័យ ព្រមទាំងនិមិត្តសញ្ញា Honda DREAM រូបរាងថ្មី ពណ៌មាសក្រូម៉េរលើបរលោងភ្លឺចែងចាំង រចនាម៉ូតបែបចំនិតពេជ្រផ្គុំបញ្ចូលគ្នាបង្កើតបានជាគុណតម្លៃថ្មីដ៏មានសក្ដានុពលលើសលុប។

ហើយគុណសម្បត្តិពិសេសរបស់ Honda DREAM នៅតែរក្សាបានជាមួយកម្លាំងម៉ាស៊ីនខ្លាំងល្អ ប្រើប្រាស់ធន និងយូរអង្វែង ផ្សំជាមួយកុងទ័រថ្មី! រចនាម៉ូតយ៉ាងសម្រិតសម្រាង ពីបន្ទះមាសឆ្អិនឆ្អៅ រំលេចយ៉ាងវិសេសដោយចំណិតពេជ្រក្នុងផ្ទៃកុងទ័រ។

បញ្ជាក់បន្ថែម៖
អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ20២១ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់គេហទំព័រ: https://www.ncxhonda.com/motorcycles/kh/and125mdn-ca

Share This Post: