ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សិង្ហបុរីអំពាវនាវឲ្យប្រជាពលរដ្ឋខ្លួនមកបរិច្ចាគឈាម ដោយសារតែឃ្លាំងស្កុកឈាមប្រភេទនេះមានចំនួនធ្លាក់ចុះ

    BY Khmernote Media September 29, 2018
    សិង្ហបុរីអំពាវនាវឲ្យប្រជាពលរដ្ឋខ្លួនមកបរិច្ចាគឈាម ដោយសារតែឃ្លាំងស្កុកឈាមប្រភេទនេះមានចំនួនធ្លាក់ចុះ

    សិង្ហបុរី៖ កាលពីពេលថ្មីៗនេះអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល និងកាកបាទក្រហមប្រចាំនៅប្រទេសសិង្ហបុរី បានអំពាវនាវស្វែងរកការបរិច្ចាគឈាមប្រភេទ O ជាបន្ទាន់ បន្ទាប់ពីចំនួនឈាមប្រភេទនេះ ដែលគេបានរក្សាទុកនៅក្នុងស្កុកបានថយចុះអស់ពាក់កណ្តាល។ សូមបញ្ជាក់ថាឈាមប្រភេទ O នៅក្នុងប្រទេសសិង្ហបុរីមានតម្រូវការខ្ពស់ណាស់ ព្រោះជនរងរងស្ទើរតែ ៥០ % ទៅហើយ សុទ្ធតែមានឈាម O ហើយអ្នកដែលស្ថិតនៅក្នុងក្រុមឈាម O នេះទៀតសោធ អាចទទួលយកឈាម ដែលស្ថិតនៅក្នុងក្រុមគ្នាតែប៉ុណ្ណោះ។

    បើតាមស្ថាប័នទាំង ២ ខាងលើនេះបានឲ្យដឹងថា នៅក្នុងរយៈពេល ២ ស​ប្តាហ៍ខាងមុខនេះ​គេត្រូវការអ្នកផ្តល់ឈាមប្រមាណជា​ ៥០០ នាក់ ទើបអាចផ្តល់ឈាមគ្រប់គ្រាន់មកបំពេញក្នុងស្កុកវិញដែលមានន័យថា គឺគ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវការឈាម O ក្នុងប្រទេសសិង្ហបុរី។ អាជ្ញាធរសិង្ហបុរីក៏បានឲ្យដឹងដែរថា ការអំពាវនាវស្វែងសុំឲ្យមានការបរិច្ចាគឈាមនេះពិតជាមានសារៈសំខាន់សម្រាប់ជួយសង្គ្រោះជនរងគ្រោះ ព្រោះថាបើគ្មានឈាមបំរុងទុកគ្រប់គ្រាន់នោះទេ ជនរងគ្រោះប្រឈមនឹងការស្លាប់បាត់បង់ជីវិតលឿនណាស់ពេលពួកគេត្រូវការឈាមជាបន្ទាន់នោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay