ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីកំពុងពិចារណាចង់តំឡើងកាមេរ៉ាស្កេនមុខមនុស្សនៅតាមផ្លូវសាធារណៈ ដើម្បីសុវត្ថិភាពសង្គម

    BY Khmernote Media September 29, 2018
    ម៉ាឡេស៊ីកំពុងពិចារណាចង់តំឡើងកាមេរ៉ាស្កេនមុខមនុស្សនៅតាមផ្លូវសាធារណៈ ដើម្បីសុវត្ថិភាពសង្គម

    ម៉ាឡេស៊ី៖ បច្ចេកវិទ្យាស្កេនមុខមនុស្សហាក់បង្ហាញនូវសារៈសំខាន់កាន់ខ្លាំងឡើងៗ សម្រាប់ការប្រើប្រាស់ស្ទើរតែគ្រប់វិស័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តួយ៉ាងពេលនេះ អាជ្ញាធរទីក្រុង Penang ប្រទេសម៉ាឡេស៊ី​ កំពុងពិចារណាក្នុងការតំឡើងកាមេរ៉ាស្កេនមុខមនុស្សនៅតាមផ្លូវសាធារណៈ ដើម្បីស្វែករកឧក្រិដ្ឋជន ដែលចង់ ឬក៏បានប្រព្រឹត្តិបទល្មើសរួចហើយ។

    បច្ចេកវិទ្យាស្កេនមុខនេះ​ នឹងផ្តល់ភាពងាយស្រួលក្នុងការកំណត់អត្តសញ្ញាណជនណាម្នាក់ ដូច្នេះប្រសិនបើគេចង់ស្វែងរកអ្នកណាម្នាក់ គ្រានតែជននោះដើរតាមផ្លូវសាធារណៈភ្លាមគេនឹងដឹងភ្លាមតែម្តង។ ប្រសិនបើអាជ្ញាធរទីក្រុង Penang សម្រេចដូចខាងលើមែន ទីក្រុង​ Penang នឹងក្លាយជាទីក្រុងទី ១ ក្នុងពិភពលោក ដែលមានបច្ចេកវិទ្យាដ៏ទំនើបនេះ។ បើយោងតាម សារព័ត៌មាន Worldofbuzz បានចុះផ្សាយថា អាជ្ញាធរទីក្រុងកំពុងធ្វើការពិចារណាថ្លឹងថ្លែងអំពីគុណប្រយោជន៍ ការចំណាយ និងផល់ប៉ះពាល់ផ្សេងៗនៃបច្ចេកវិទ្យាស្កេនមុខនេះយ៉ាងល្អិតល្អន់ ហើយយ៉ាងយូរ ៦ ខែ ទៀត សេចក្តីសម្រេចជាផ្លូវការនឹងកើតមានឡើងហើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay