ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា មានករណីផ្ទុះកូវីដនៅវត្តចំនួន២៧កន្លែង ក្នុងខណ្ឌចំនួន៨ មានអ្នកវិជ្ជមានសរុប ៦២ អង្គ/នាក់

    BY Khmernote Media September 25, 2021
    រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា មានករណីផ្ទុះកូវីដនៅវត្តចំនួន២៧កន្លែង ក្នុងខណ្ឌចំនួន៨ មានអ្នកវិជ្ជមានសរុប ៦២ អង្គ/នាក់

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើការបង្ហាញអំពីលទ្ធផលសំណាកនៅតាមបណ្តាវត្តនានាក្នុងរាជធានីភ្នំពេញ មានដូចគោរពជូនខាងក្រោម ៖

    + វត្តដែលមានករណីផ្ទុះជំងឺកូវីដ-១៩ មានចំនួន ២៧ វត្ត នៅក្នុងខណ្ឌចំនួន ០៨​ (ក្នុងចំណោមវត្តដែលបានយកសំណាកសរុបចំនួន​ ៨៥ វត្ត) សរុបអ្នកវិជ្ជមាន ចំនួន ៦២ អង្គ/នាក់ ។

    + ចំនួនអ្នកវិជ្ជមាននៅតាមទីតាំងវត្តនីមួយៗមានដូចខាង ក្រោម៖
    ១. ខណ្ឌដូនពេញ មានចំនួន ០៣ វត្ត
    + វត្ត ឧណ្ណាលោម វិជ្ជមាន ០៥ អង្គ/នាក់
    + វត្ត សារាវ័នតេជោ វិជ្ជមាន ០១ អង្គ/នាក់
    + វត្ត ព្រះពុទ្ធឃោសាចារ្យ វិជ្ជមាន ០១ អង្គ/នាក់

    ២. ខណ្ឌ៧មករា មានចំនួន ០៣ វត្ត
    + វត្តស្វាយដង្គុំ វិជ្ជមាន ០៦ អង្គ/នាក់
    + វត្ត ព្រះពុទ្ធមានបុណ្យ វិជ្ជមាន ០៥ អង្គ/នាក់
    + វត្ត សំពៅមាស វិជ្ជមាន ០១ អង្គ/នាក់

    ៣. ខណ្ឌបឹងកេងកង មានចំនួន ០១ វត្ត
    + វត្ត មហាមន្ត្រី វិជ្ជមាន ០២ អង្គ/នាក់

    ៤. ខណ្ឌច្បារអំពៅ មានចំនួន ០៩ វត្ត
    + វត្ត និគ្រោធវ័ន គល់ទទឹង វិជ្ជមាន ០២ អង្គ/នាក់
    + វត្ត កោះក្របី វិជ្ជមាន ០៤ អង្គ/នាក់
    + វត្ត វាលស្បូវ វិជ្ជមាន ០១ អង្គ/នាក់
    + វត្ត អម្ពវ័ន្ត ព្រែកថ្មី វិជ្ជមាន ០៨ អង្គ/នាក់
    + វត្ត កំសាន្ត វិជ្ជមាន ០១ អង្គ/នាក់
    + វត្ត ព្រែកប្រា វិជ្ជមាន ០២ អង្គ/នាក់
    + វត្ត ចំប៉ា វិជ្ជមាន ០១ អង្គ/នាក់
    + វត្ត មជ្ឈិមវ័ន វិជ្ជមាន ០១ អង្គ/នាក់
    + វត្ត ជោតរតនសីលាកោះនរា វិជ្ជមាន ០១ អង្គ/នាក់

    ៥. ខណ្ឌមានជ័យ មានចំនួន ០៤ វត្ត
    + វត្ត ចាក់អង្រែក្រោម វិជ្ជមាន ០៣ អង្គ/នាក់
    + វត្ត អង្គពោធិញាណ វិជ្ជមាន ០១ អង្គ/នាក់
    + វត្ត ដំបូកខ្ពស់ វិជ្ជមាន ០៣ អង្គ/នាក់
    + វត្ត សន្សំកុសល វិជ្ជមាន ០១ អង្គ/នាក់

    ៦. ខណ្ឌឫស្សីកែវ មានចំនួន ០២ វត្ត
    + វត្ត ញាណរង្សី វិជ្ជមាន ០២ អង្គ/នាក់
    + វត្តទួល សុវណ្ណារាម វិជ្ជមាន ០៣ អង្គ/នាក់

    ៧. ខណ្ឌពោធិ៍សែនជ័យ មានចំនួន ០៣ វត្ត
    + វត្ត សិរិសោភា(វត្តអង្គតាមិញ) វិជ្ជមាន ០២ អង្គ/នាក់
    + វត្ត កំពែង វិជ្ជមាន ០១ អង្គ/នាក់
    + វត្ត អរុណវតី វិជ្ជមាន ០១ អង្គ/នាក់

    ៨. ខណ្ឌព្រែកព្នៅ មានចំនួន ០២ វត្ត
    + វត្ត ច័ន្ទបុរីវង្ស វិជ្ជមាន ០១ អង្គ/នាក់
    + វត្ត ប្រាសាទ វិជ្ជមាន ០២ អង្គ/នាក់

    សូមគោរពជូនជ្រាបជាសេចក្តីរាយការណ៍ ដោយក្តីអនុគ្រោះ។
    ដោយក្តីគោរព!

    រូបភាព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

    Share This Post: