ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រញ្ចួយដីលើកមុនមិនទាន់បាត់ភ័យផង ឥលូវ ឥណ្ឌូនេស៊ី ត្រូវរលកយក្សស៊ូណាមិវាយប្រហារថែមទៀត

    BY Khmernote Media September 29, 2018
    រញ្ចួយដីលើកមុនមិនទាន់បាត់ភ័យផង ឥលូវ ឥណ្ឌូនេស៊ី ត្រូវរលកយក្សស៊ូណាមិវាយប្រហារថែមទៀត

    ឥណ្ឌូនេស៊ី៖ ក្រុង Palu ដែលស្ថិតនៅលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី កំពុងតែទទួលរងនូវការវាយប្រហារដោយរលកយក្សស៊ូណាមិយ៉ាងធ្ងន់ធ្ងរ ដោយរលកយក្សមួយនេះបោកបក់យ៉ាងខ្លាំង និងបានបំផ្លាញផ្ទះសម្បែងជាច្រើនខ្នង។ រលកយក្សមួយនេះត្រូវបានគេរាយការណ៍ថា មានកម្ពស់ ២ ម៉ែត្រ ហើយវាបានកើតឡើងដោយសារតែមានគ្រោះរញ្ជួញដីកម្រិត ៧,៥រ៊ិចទ័រ មួយកើតឡើងនៅចម្ងាយប្រមាណជា ៨០ គីឡូម៉ែត្រពីក្រុងមួយនេះ។

    តាមអាជ្ញាធរឥណ្ឌូនេស៊ីបានឲ្យដឹងថានៅក្នុងក្រុង Palu មានប្រជាជនប្រមាណជា ៣៥០,០០០ នាក់។ យ៉ាងណាក្តី មកទល់នឹងពេលនេះគេនៅមិនដឹងថា មានជនរងគ្រោះប៉ុន្មាននាក់នៅឡើងទេ ហើយសូម្បីតែទំហំនៃការខូចខាតក៏នៅមិនទាន់វាយតម្លៃបានដែរ ខណៈដែលរលកនេះកំពុងបន្តបោកបក់យ៉ាងខ្លាំងមកកាន់ក្រុង Palu បន្ថែមទៀត។ ទីភ្នាក់ងារគ្រប់គ្រង់គ្រោះមហន្តរាយឥណ្ឌូនេស៊ីបានប្រកាសដាក់តំបន់កើតហេតុខាងលើស្ថិតនៅក្នុងគ្រោះថ្នាក់កម្រិតប្រកាសអាសន្ន ហើយក្រុមជួយសង្គ្រោះកំពុងព្យាយាមចូលទៅកាន់ដំបន់នោះ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay