ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប សម្រេចដាក់ភូមិចំនួន០២ នៅស្រុកប្រាសាទបាគង ជា “តំបន់ក្រហម” រយៈពេល១សប្តាហ៍
BY Khmernote Media
September 27, 2021
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានធ្វើការសម្រេចបន្តកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិដូនទាវ ឃុំរលួស និងភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ដែលជាតំបន់មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបណ្តោះអាសន្ន ក្នុងរយៈពេល ១សប្តាហ៍ រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ។ ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចខាងក្រោមនេះ៖
