ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះសាលារៀនឯកជនមួយនៅសង្កាត់ភ្នំពេញថ្មី

    BY soknita April 24, 2026
    ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះសាលារៀនឯកជនមួយនៅសង្កាត់ភ្នំពេញថ្មី

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អគ្គិភ័យមួយនៅសង្កាត់ភ្នំពេញថ្មី បណ្តាលមកពីឆ្លងចរន្តអគ្គិសនី បានប្រើប្រាស់ឡានទឹក ១០ឡាន។

    ចំពោះអគ្គិភ័យមួយនេះ បានកើតឡើងនៅចំណុចសាលា ឃីង ឃីដ ផ្លូវ៨១៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតបន្ទប់នៅជាន់ទី៤ ទំហំ ០៤ម៉ែត្រ x ០៦ម៉ែត្រ ចំនួន ០៣បន្ទប់ រួមមានចំនួនម៉ាស៊ីនត្រជាក់ ០១គ្រឿង កង្ហារចំនួន ០១គ្រឿង នឹងសម្ភារប្រើប្រាស់មួយចំនួនទៀត។

    ដោយនៅវេលាម៉ោង១៣:១០នាទីរសៀល ថ្ងៃខែឆ្នាំដដែលដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០ឡាន ស្មើនឹង ៤០ម៉ែត្រគូប៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ 

    Share This Post: