កូវីដ-១៩
រកឃើញអាជីវករនៅតូបលក់ក្រណាត់ ១៤,១៥,១៦(ខ.០២) ក្នុងផ្សារអូរឬស្សី បានកើតកូវីដ Delta
BY Khmernote Media
September 27, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះថា សូមអំពាវនាវដល់បងប្អូនដែលបានទៅតូបលក់ក្រណាត់លេខ១៤,១៥,១៦(ខ.០២) ផ្សារអូរឫស្សី ដោយមានអ្នកជំងឺកូវីដ-១៩ជាអាជីវករទីតាំងខាងលើ។

អ្នកជំងឺបានចេញរោគសញ្ញាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta នៅថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២១។ ទីតាំងដែលវិជ្ជមាន និងតូបក្បែរៗនោះត្រូវបានបិទ ហើយសូមបងប្អូនដែលបានចូលទីតាំងក្នុងអំឡុងពេលខាងលើ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន។ ក្នុងករណីចេញរោគសញ្ញាសង្ស័យកូវីដ-១៩ សូមអញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំងដែលជិតបំផុត។ សូមចូលរួមអនុវត្តវិធានការ៣ការពារ និង៣កុំ
