ករណីជំងឺកូវីដ១៩ នៅប្រទេសវៀតណាមបានបន្ដថយចុះ ជាមួយនឹងករណីថ្មីចំនួន ៩,៣៤២ ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ
- BY
- autoadmin
- September 28, 2021
ក្រសួងសុខាភិបាលវៀតណាម បានប្រកាសពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៩,៣៤២ ករណី កាលពីយប់ថ្ងៃច័ន្ទ ដែលធ្វើឱ្យចំនួនករណីជំងឺ COVID-19 នៅក្នុងរលកឆ្លងចុងក្រោយនេះកើនដល់ ៧៦១,៥២៨ ករណី។ តំបន់ទាំង ៣ ដែលមានករណីថ្មីច្រើនជាងគេ គឺទីក្រុងហូជីមិញមាន ៤,១៣៤ ករណី, ខេត្តប៊ិញឌួងមាន ៣,៧៩៣ ករណី និងខេត្តដុងណៃមាន ៦១៦ ករណី។ អ្នកជំងឺចំនួន ១០,៥២៨ នាក់ ក៏ត្រូវបានប្រកាសថាបានជាសះស្បើយផងដែរ ដែលនាំឱ្យករណីជាសះស្បើយសរុបមានដល់ ៥៣៨,៤៥៤ ករណី។

ចំណែកឯចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 បានកើនឡើងដល់ ១៨,៧៥៨ នាក់ បន្ទាប់ពីការស្លាប់ចំនួន ១៧៤ នាក់ ត្រូវបានកត់ត្រានៅថ្ងៃដដែលនោះ។ ក្នុងរយៈពេល ៧ ថ្ងៃ ចុងក្រោយនេះ ប្រទេសវៀតណាមមានករណីជាមធ្យមចំនួន ១០,០៣៥ ករណី ក្នុងមួយថ្ងៃ ខណៈដែលអត្រាមរណភាពនៅសប្តាហ៍កន្លងទៅនេះ មានចំនួន ២០៨ នាក់ ក្នុងមួយថ្ងៃ។ ប្រទេសនេះបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ពលរដ្ឋជាង ៣៩.២៣ លាននាក់ ហើយជាង ៨.២ លាននាក់ ក្នុងចំណោមពួកគេបានចាក់វ៉ាក់សាំងពេញលេញ៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post:






