កូវីដ-១៩
រកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Delta លើអ្នកលក់ខោអាវ ក្នុងផ្សារទួលទំពូង តូបលេខ ១៦២ ក្រុមគ្រូពេទ្យចុះយកសំណាកអាជីវករក្នុងផ្សារ ១៥នាក់ លទ្ធផលអវិជ្ជមានទាំងអស់
BY Khmernote Media
September 29, 2021
រជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា រកឃើញវិជ្ជមាន កូវីដ១៩ បំប្លែងថ្មី Delta លើអ្នកលក់ខោអាវ ក្នុងផ្សារទួលទំពូង ស្ថិតក្នុងខណ្ឌចំការមន បញ្ជាក់ អ្នកជំងឺបានមកលក់ខោអាវនៅតូបលេខ ១៦២ ត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ រួចបានធ្វើតេស្ត រកឃើញវិជ្ជមាន កូវីដ-១៩ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការពាក់ព័ន្ធនៅក្នុងផ្សារ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកអាជីវករផ្សារចំនួន ១៥នាក់ លទ្ធផលអវិជ្ជមានទាំងអស់។

ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ
សូមចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ សូមអរគុណ ៕