អន្តរជាតិ
អ្នកគុណនិយមកាំបិតធំម្នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន
BY Khmernote Media
October 1, 2018
ភ្នំពេញ៖ កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(ដាវសាំរ៉ៃ២ដើម) នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្រុម១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ។
លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថាជនសង្ស័យឈ្មោះលឹម សុផល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ (មានសារធាតុញៀន) ហើយក្នុងប្រតិបត្តិការឃាត់ខ្លួននោះ សមត្ថកិច្ចដកហូតបាន ដាវសាំរ៉ៃ២ដើម។ បច្ចុប្បន្នក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿបញ្ជូនតាមនិតិវិធី៕

