អន្តរជាតិ
iPhone XS និង iPhone XS Max ទើបចេញសោះ ឥលូវបែរជាជួបបញ្ហាបែបនេះ (មានវីដេអូ)
BY Khmernote Media
October 1, 2018
ជាធម្មតាមុនពេលចូលគេង អ្នកតែងដាក់បញ្ចូលថ្មទូរស័ព្ទចោល ដើម្បីពេលភ្ញាក់ពីគេងឡើងទូរស័ព្ទអ្នកមានថ្មពេញអាចប្រើប្រាស់បាន។ ហើយការដាក់បញ្ចូលថ្មនោះទៀតសោធ គឺអ្នកគ្រាន់តែយកឌុយទៅដោតនឹងទូរស័ព្ទទៅគឺបានហើយ ដោយមិនចាំបាច់ចុចអ្វីនៅលើទូរស័ព្ទនោះទេ។ យ៉ាងណាក្តីចំពោះទូរស័ព្ទសេរីទំនើប iPhone XS និងiPhone XS Max ត្រូវបានគេរកឃើញភាពមិនប្រក្រតីមួយក្នុងពេលបញ្ចូលថ្មគឺថា ប្រសិនបើអ្នកដាក់បញ្ចូនថ្មដោយមិនបើក Screen ទូរស័ព្ទមិនអាចសាកថ្មបានល្អនោះទេ តែនៅពេលបើក Screen គឺវាអាចសាកថ្មបានល្អជាង។ ភាពមិនប្រក្រតីមួយនេះត្រូវបានគេសូមការពន្យល់ពីក្រុមហ៊ុន Apple ផងដែរ តែរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានឆ្លើយតបមកវិញយ៉ាងណានោះទេ។ លោកអ្នកអាចទស្សនាភាពមិនប្រក្រតីមួយនេះក្នុងវីដេអូដូចខាងក្រោម៖
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz