កូវីដ-១៩

ប្រទេសវៀតណាមបានរកឃើញករណីជំងឺកូវីដ១៩ ក្នុងសហគមន៍ថ្មីចំនួន ៧,៩៣៧ ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

BY
autoadmin
October 1, 2021

ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ថ្មីចំនួន ៧,៩៣៧ ករណី កាលពីថ្ងៃយប់ព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនសរុបនៃជំងឺ COVID-19 នៅក្នុងរលកថ្មីរបស់ខ្លួន កើនឡើងដល់ ៧៨៦,២០៩ ករណី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ការស្លាប់ចំនួន ២០៣ ករណី ក៏ត្រូវបានគេកត់ត្រាបន្ថែមផងដែរ ដែលនាំឱ្យចំនួនស្លាប់សរុបទាំងអស់មាន ១៩,៣០១ ករណី ឬស្មើនឹងប្រមាណ ២.៥% នៃករណីជំងឺ COVID-19 ទាំងអស់របស់ខ្លួន។

ជាមួយគ្នានេះដែរ អ្នកជំងឺ COVID-19 ចំនួន ២៥,៣២២ នាក់ ត្រូវបានប្រកាសថាជាសះស្បើយ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយពីជំងឺ COVID-19 គិតមកដល់ពេលនេះមានចំនួន ៦០៨,៨៣១ នាក់ ខណៈអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានសរុប ១៦២,៦២៦ ករណី។ ជម្រាបដែរថា ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់មួយដូស ដល់ពលរដ្ឋជាង ៣២.៦ លាននាក់ ហើយក្នុងនោះមានពលរដ្ឋជាង ៩.៤ លាននាក់ ត្រូវបានចាក់វ៉ាក់សាំងពេញលេញ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: