លែងអផ្សុកទៀតហើយ ថ្ងៃភ្ជុំបិណ្ឌនេះជាមួយកម្មវិធី Freshy winner
- BY
- Liny Chan
- October 1, 2021
បងប្អូនដែលចូលចិត្តទស្សនាកម្មវិធី លេងហ្គេមប្រកូតប្រជែងគ្នា ចូលចិត្តកម្មវិធីល្បងប្រាជ្ញា កំប្លែងស្ងួត សើចសប្បាយរឹងថ្គាម ហើយជាពិសេសអផ្សុកថ្ងៃភ្ជុំបិណ្ឌមិនដឹងទៅណា កុំភ្លេចទស្សនាកម្មវិធី Freshy Winner ភ្ជុំបិណ្ឌ 2021។

កម្មវិធីសប្បាយៗកំប្លែងស្ងួតសើចស្ទើរជ្រុះធ្មេញ ដែលបានសម្រិតសម្រាងយ៉ាងល្អឯងសម្រាប់ថ្ងៃភ្ជុំបិណ្ឌ ទី 6 តុលា 2021 មានតែមួយគត់គឺកម្មវិធី Freshy Winner ភ្ជុំបិណ្ឌ 2021 នឹងចាក់ផ្សាយពីរម៉ោងពេញនៅលើកញ្ចក់ទូរទស្សន៍ PNN ចាប់ពីម៉ោង ៧:00 យប់ដល់ម៉ោង 9:00យប់។ ដូចដែលប្រិយមិត្តបានដឹងរួចហើយថាកម្មវិធី Freshy Winner តែងតែផ្ដល់នូវភាពសប្បាយរីករាយ ប្រកួតប្រជែងសមត្ថភាពរបស់តារាល្បីៗ បុគ្គលល្បីៗ និងអតិថិជននិយមគាំទ្រទឹកផ្លែឈើ Freshy Juice។

កម្មវិធីនេះក៏មានការលេងហ្គេមកំសាន្តជាច្រើនដូចជាការ ប្រកួតបទចម្រៀង ការប្រកួតទស្សន៍ទាយ រូបភាព អក្សរ ប្រកួតទាយវត្ថុនៅក្នុងប្រអប់ដោយប្រើតែដៃ ការឆ្លើយសំនួរដើម្បីឈានទៅដល់វគ្គឈ្នះរង្វាន់ធំពីកម្មវិធី Freshy Winner។ នេះពិតជាកម្មវិធីដែលធ្វើឲ្យសប្បាយស្រស់ស្រាយសើចៗដែលមិនអាចរំលងបានឡើយពិសេសសម្រាប់ថ្ងៃភ្ជុំបិណ្ឌនេះ ជាមួយបេក្ខជនចូលរួមប្រកួតប្រជែងដូចជា កញ្ញា រ៉ូលីន នាយព្រែក កញ្ញា ផេនខេក លោកហ្សូណូ លោកវង្ស តារារតនា កញ្ញា ឈីន រតនៈ និងអ្នកនាង កែវ សីហា និងមកប៉ះគ្នាដណ្ដើមប្រាក់លានពី Freshy Winner ភ្ជុំបិណ្ឌ 2021។

កម្មវិធីមានហ្គេមសប្បាយៗជាច្រើនហើយ ហើយពេលនេះមានបេក្ខជនប្រកួតប្រជែងសុទ្ធតែគូសំណើចប្រកួតសម្រេចយកឈ្នះចាញ់លេងហ្គេមមិនដាច់ស្រេច ចឹងតើនឹងផ្ទុំសំណើចខ្លាំងប៉ុនណា? កុំភ្លេចតាមដានទស្សនាទាំងអស់គ្នាណា៎។






- Share This Post:






