សុខចិត្តលះបង់ជីវិតខ្លួនឯង ដើម្បីឲ្យមនុស្សរាប់រយនាក់មានជីវិត ក្រោយកើតមានគ្រោះរញ្ចួយដីនៅឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី៖ បុរសវ័យ២១ឆ្នាំឈ្មោះ Anthonius Gunawan Agung ត្រូវបានប្រជាជនឥណ្ឌូនេស៊ីចាត់ទុកជាវីរៈបុរស ដោយសារតែបុរសរូបនេះសុខចិត្តនៅជួយធ្វើការទាក់ទងរហូតដល់យន្តហោះ ហោះចេញពីព្រលាន ដោយសុវត្ថិភាព ដើម្បីសង្គ្រោះជីវិតមនុស្សរាប់រយនាក់នៅលើយន្តហោះ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុ មានគ្រោះរញ្ចួយដីដ៏ខ្លាំងមួយកំរិត ៧.៥ រ៊ិចទ័រនៅកោះ Sulawesi ហើយយោងតាមអ្នកនាំពាក្យផ្នែកត្រួតពិនិត្យចរាចរផ្លូវអាកាសរបស់ឥណ្ឌូណេស៊ីលោក Yohanes Harry Sirait ខណៈពេលមានគ្រោះរញ្ចួយដីនោះ លោក Anthonius Gunawan Agung មិនបានចេញទៅណាឡើយ គឺគាត់សុខចិត្តនៅក្នុងប៉មបញ្ជាការ ដើម្បីធ្វើការទាក់ទងឲ្យជើងហោះហើយ Batik 6231 runway 33 ហោះចេញពីផ្លូវយន្តហោះ រួចរងចាំរហូតដល់យន្តហោះនោះមានសុវត្ថិភាព ទើបចេញពីប៉មបញ្ជាការនោះ។
លោក Anthonius Gunawan Agung បានលោតចេញពីប៉មនោះនៅកម្ពស់ជាន់ទី៤ ហើយធ្លាក់មកដីរងរបួសបាក់ឆ្អឹងយ៉ាងធ្ងន់ធ្ងរ ក្រោយមកក៏បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យតែម្តង។ ភាពក្លាហានរបស់លោក Anthonius Gunawan Agung ត្រូវបានប្រជាពលរដ្ឋឥណ្ឌូនេស៊ីកោតសរសើរយ៉ាងខ្លាំង ហើយនាំគ្នាចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះការសា្លប់របស់លោក៕



អត្ថបទ៖ សេម
ប្រភព៖ sky


