បច្ចេកវិទ្យា

រវាង Galaxy S9 និង iPhone X តើមួយណាមានសមត្ថភាពខ្លាំងជាង? (មានវីដេអូ)

BY
Khmernote Media
February 28, 2018

សម្រាប់កំពូលស្មាតហ្វូន Galaxy S9 និង S9+ របស់ក្រុមហ៊ុន Samsung ត្រូវបានប្រកាសជាផ្លូវការហើយកាលពីថ្ងៃទី25 ខែកុម្ភៈ កន្លងទៅនេះ។ ជាការពិតណាស់ គ្រាន់តែប្រកាសភ្លាមមានមនុស្សជាច្រើន និងជាពិសេសអតិថិជនរបស់ក្រុមហ៊ុន Samsung ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង ហើយស្របពេលជាមួយគ្នានេះ អ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួនក៏បានលើកជាសំណួរមួយឡើងដែរថា តើរវាងកំពូលស្មាតហ្វូន Galaxy S9 និង iPhone X តើមួយណាមានសមត្ថភាពខ្លាំងជាង និងជាជម្រើសក្នុងការទិញ?

គួរបញ្ជាក់ផងដែរថា សម្រាប់កំពូលស្មាតហ្វូន Galaxy S9 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 5.8អ៊ីញ ប្រភេទ Super AMOLED ក្នុងកម្រឹតបង្ហាញរូបភាព 4K (1440 x 2960 pixels) និងដំណើរការលើបន្ទះឈីបប្រភេទ Exynos 9810 រឺ Snapdragon 845 ជាមួយនឹងទំហំ RAM 4GB និងអង្គផ្ទុកទិន្នន័យ 64/128/256GB។ Galaxy S9 ដំណើរការដោយប្រព័ន្ធ Android 8.0 (Oreo) ពីក្នុងប្រអប់តែម្ដង ឯកាមេរ៉ាក្រោយអាចថតវីដេអូក្នុងកម្រឹត 4K ក្នុងល្បឿន 60fps

ចំពោះ iPhone X វិញត្រូវបានបំពាក់ដោយអេក្រង់ទំហំ 5.8អ៊ីញដូចគ្នា ប្រភេទ Super AMOLED ក្នុងកម្រឹតបង្ហាញរូបភាព FHD+ (1125 x 2436 pixels) និងដំណើរការលើបន្ទះឈីបប្រភេទ Apple A11 Bionic ជាមួយនឹងទំហំ RAM 3GB និងអង្គផ្ទុកទិន្នន័យ 64/256GB។ iPhone X ដំណើរការដោយប្រព័ន្ធ iOS 11.1.1 និងអាចតម្លើងយក iOS 11.2.5 បាន។

ទោះជាយ៉ាងណា កុំឲ្យខាតពេលយូរសូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។ យើងសូមបញ្ជាក់ឡើងវិញថា រវាងស្មាតហ្វូនទាំងពីរគឺសុទ្ធតែជាស្មាតហ្វូនកំពូលដូចគ្នា ហើយសមត្ថភាពវិញក៏មិនខុសគ្នាប៉ុន្មានដែរ។ ប្រសិនបើអ្នកស្រលាញ់រចនាបទ រឺចំណុចពិសេសណាមួយដែលស្មាតហ្វូនមាន នោះអ្នកគួរជ្រើសរើសស្មាតហ្វូននោះទៅប្រើប្រាស់។ រវាង Galaxy S9 និង iPhone X សុទ្ធតែមានតម្លៃថ្លៃកប់ដូចគ្នា ប៉ុន្ដែយើងសូមធានាថា ពេលជ្រើសរើសយកម៉ូដែលណាមួយក្នុងចំណោមម៉ូដែលទាំងពីរនេះយកទៅប្រើប្រាស់ អ្នកនឹងមិនស្ដាយក្រោយឡើយ។

Fu

ប្រភព៖ YouTube

Share This Post: