សាលាបឋមសិក្សាពន្លឺថ្មី នៅខេត្តកំពង់ស្ពឺ កំពុងតែខ្វះខាតធ្ងន់ធ្ងរ ត្រូវការសប្បុរសជនជួយជាបន្ទាន់
ពិតជាគួរឲ្យអាណិតខ្លាំងណាស់ដោយក្មេងៗដែលមានក្រុមគ្រួសារជីវភាពមិនធូរធារ ជាកូនអ្នកកសិករខិតខំសិក្សារៀនសូត្រនៅក្នុងសាលាបឋមសិក្សាពន្លឺថ្មី សិ្ថតនៅក្នុងភូមិជ្រាវ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ ដោយសាលាបឋមមួយនេះមានអាគារ ១ខ្នង ៣បន្ទប់ ធ្វើអំពីឈើប្រក់ប្រូ មានសិស្សសរុបចំនួន១៧១នាក់ និង៦កម្រិត បន្ទប់សិក្សាមានតែ ៣បន្ទប់តែប៉ុណ្ណោះ។ បច្ចុប្បន្ននេះអាគារសិក្សាមានសភាពចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ដោយគ្មានទ្វារ បង្អូចត្រឹមត្រូវ និងមានដំបូលធ្លុះធ្លាយគ្រប់បន្ទប់ថែមទៀត។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Houn Sokuntheary បានធ្វើការសំណូមពរនៅក្នុងបណ្តាញសង្គមថា៖ “សាលារៀន ពន្លឺថ្មី សិ្ថតនៅក្នុងភូមិជ្រាវ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ សាលារៀនមួយនេះ ជួបប្រទះនឹងការខ្វះខាតច្រើន ជាពិសេសស្ថានភាពសាលាមានភាពចាស់ទ្រុឌទ្រោម។ សព្វថ្ងៃសាលារៀននេះមានសិស្សសរុបចំនួន១៧១នាក់ និង៦កម្រិត បន្ទប់សិក្សាមានតែ ៣បន្ទប់តែប៉ុណ្ណោះ ។ បើសិនសប្បុរសជន ចង់ធ្វើការឧបត្ថម្ភអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនេះ ០៩៦២៩២៦២៤៦(នាយកសាលា)”៕




