អន្តរជាតិ
រលកយក្សស៊ូណាមិសម្លាប់មនុស្សរាប់ពាន់នាក់មិនទាន់បាត់រន្ធត់ផង ឥលូវឥណ្ឌូនេស៊ីថែមគ្រោះរញ្ចួយដី២ទៀត
BY Khmernote Media
October 2, 2018
ឥណ្ឌូនេស៊ី៖ ថ្មីកន្លងទៅនេះ ឥណ្ឌូនេស៊ីដោះស្រាយបញ្ហារលកយក្សស៊ូណាមិមិនទាន់រួចផង ស្រាប់តែនៅក្នុងថ្ងៃអង្គារ ទី២ នេះ ឥណ្ឌូនេស៊ីទទួលរងនូវគ្រោះរញ្ជួយដី២ផ្សេងទៀត នេះបើយោងតាមការអង្កេតភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)។ គ្រោះរញ្ជួយដីទីមួយបានកើតឡើងក្នុងកម្រិត ៥,៩ រ៊ិចទ័រ និងបានកើតឡើងនៅទីតាំង ៤០ គីឡូម៉ែត្រពីកោះ Sumba។ កោះមួយនេះមានប្រជាជនសរុបចំនួន ៧៥០,០០០ នាក់ កំពុងរស់នៅ។ ១៥ នាទី ក្រោយមកគ្រោះរញ្ជួយដីបានកើតមានម្តងទៀត គឺបានកើតឡើងក្នុងកម្រិត ៦,០ រ៊ិចទ័រ ដែលបានវាយប្រហារនៅតំបន់ដែលមានចម្ងាយ ១,៦០០ គីឡូម៉ែត្រពីកោះ Sulawesi ។ បន្ទាប់ពីកើតមានគ្រោះរញ្ជួយដីទាំងពីរលើកនេះ គេនៅមិនទាន់ដឹងថា មានផលប៉ះពាល់យ៉ាងណា ឬមានជនរងគ្រោះប៉ុន្មាននាក់នៅឡើយទេ៕


អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia