តោះ! ចុះឈ្មោះ ចូលហាត់រៀនល្ខោនខោល របាំបុរាណ តែកុំច្រឡំណា៎! អត់មានគិតប្រាក់ទេ (មានវីដេអូ)
- October 2, 2018
ល្ខោនខោល ជាសិល្បៈបុរាណខ្មែរមួយ ដែលកំពុងលិចលង់ស្ទើរតែបាត់ ខណៈដែលកូនខ្មែរ និងសិល្បករមួយចំនួន បានខំប្រឹងអស់ពីកម្លាំងកាយចិត្ត ដើម្បីលើកស្ទួយ អភិរក្ស និងថែរក្សា។ ប៉ុុន្តែ បន្ទាប់ពីល្ខោនខោលត្រូវបានបញ្ចូលជាបេតិកភណ្ឌខ្មែររួចមក សិល្បៈបុរាណនេះក៏ត្រូវស្ងប់ស្ងាត់សារជាថ្មី ជាហេតុធ្វើឲ្យលោក ហង់ ភូមិរ៉ា ប្រធានក្រុមយុវជនល្ខោនខោលជំនាន់ថ្មី បានចេញមុខប្រកាសហៅកូនខ្មែរទាំងអស់ ឲ្យចូលរៀនល្ខោនខោលដោយឥតគិតថ្លៃ។
ជាក់ស្ដែង ការបើកបង្រៀននេះគឺជាលើកទី ៦ ហើយ ដោយទទួលគ្រប់សិស្សដែលស្រលាញ់ស្នេហាលោ្ខនខោល គ្រប់មជ្ឈដ្ឋាន ដោយពុំគិតប្រាក់ឡើយ។ ហើយក្នុងនោះផងដែរ គឺរៀនត្រឹមតែថ្ងៃចុងសប្តាហ៍ គឺថ្ងៃអាទិត្យតែប៉ុណ្ណោះ។ ហេតុនេះ ដើម្បីឲ្យជ្រាបច្បាស់ សូមទស្សនាវិដេអូខាងក្រោម៖





តោះចុះឈ្មោះ ចូលចិត្តហាត់រៀនវិស័យសិល្បៈវប្បធម៌ ល្ខោនខោល របាំបុរាណ????????????????????????????????????????????????
Posted by ហង់ ភូមិរ៉ា on Monday, 1 October 2018
- Share This Post:






