PR

ម្ចាស់សំឡេង Are you ok? លក់សិទ្ធិបានរាប់ម៉ឺនដុល្លារ យកលុយធ្វើផ្ទះនិងជួយម៉ែឪ

BY
Khmernote Media
October 11, 2021

“Are you ok?” ពាក្យអ្នកលេងTik Tok ម្នាក់និយាយលេង ត្រូវបានអ្នកភ្លេងម្នាក់យកទៅ Remix ផុសលើ Tik Tok ហើយទទួលបានគាំទ្រ ពីមហាជនជុំវិញពិភពលោក ពេលនេះផលិតកម្ម Galaxy Navatra ទិញសិទ្ធិពាក្យនោះ យកទៅផលិតជាបទចម្រៀងឲ្យមានលក្ខណៈស្ដង់ដា ក្នុងតម្លៃរ១២០០០ដុល្លារ ធ្វើឲ្យម្ចាស់ពាក្យមានលទ្ធភាពយកលុយនោះទៅធ្វើផ្ទះនិងជួយម៉ែឪ រួចផុតពីភាពក្រីក្រ។

បន្ទាប់ពីទទួលបានប្រាក់១២០០០ ដុល្លារ លោក ម៉ៅ វុធ ម្ចាស់សំឡេង”Are you ok?” បានសម្ដែងការសប្បាយចិត្តជាខ្លាំង លោកប្រាប់ថា ខ្លួនមិននឹកស្មានថា មានឱកាសមានលទ្ធិភាពទទួលបានប្រាក់ចំនួនច្រើនបែបនេះឡើយលោកនឹងយកប្រាក់នៅទៅធ្វើផ្ទះរស់នៅ ព្រមទាំងជូនឪពុកម្ដាយខ្លះ ហើយសល់មួយចំនួនទៀតទុក ធ្វើដើមរកស៊ី។

បច្ចុប្បន្នផលិតកម្ មGalaxy Navatra បានផលិត MV រួចហើយ កំពូលតារាចម្រៀង តន់ ច័ន្ទសីម៉ា គឺជាតារាចម្រៀងតែម្នាក់គិត ដែលច្រៀងបទ”Are you ok?” នេះ ប៉ុន្តែដោយសារតែការផលិតនោះ មានចំណុចមួយចំនួន ត្រូវបានមហាជនរងការរិះគន់យ៉ាងចាស់ដៃពីអ្នកលេងលើបណ្ដាញសង្គមដោយចោទប្រកាន់ថា ប្រាសចាកក្រមសីលធម៌ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាទៅលោកយឹម តាស្រង់ ដែលជាអ្នកគ្រប់គ្រងទៅរបស់ផលិតកម្មឲ្យលប់ចោលជាបន្ទាន់តែម្ដង ដោយតម្រូវឲ្យកែសម្រួលថតឡើងសារជាថ្មី។

គិតមកដល់ពេលនេះ បទ ”are you ok?” ត្រូវបានអ្នកនិយមលេង Tik Tok បានយក Cover រាំលេង Shears ពាសពេញពិភពលោករាប់លានវីដេអូ ដោយមិននឹកស្មានថាបទចម្រៀងរបស់ប្រទេសកម្ពុជាទទួលបានគាំទ្រភ្លូកទឹកភ្លូកដីបែបនេះនោះឡើយ។ ជាមួយគ្នាននោះដែរលោក ម៉ៅ វុធ ក៏បានថ្លែងអំណរគុណ ដល់អ្នកលេង Tik Tok ទាំងអស់ជុំវិញពិភពលោក ដែលបានគាំទ្រពាក្យបទ ”are you ok?” ហើយយកទៅ Cover រាំលេងយ៉ាងសប្បាយរីករាយ ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែខ្លាំង៕

Share This Post: