សង្គម

ដោយសារតែកត្តានេះហើយ ទើបតម្លៃប្រេងសាំងនៅកម្ពុជាឡើងថ្លៃនោះ

BY
Khmernote Media
October 4, 2018

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលតម្លៃប្រេងសាំងមានការឡើងថ្លៃ ដោយសាតែតម្លៃប្រេងឥន្ទនៈលក់រាយនៅលើទីផ្សារអន្តរជាតិមានការកើនឡើងទៅតាមបរិបទនយោបាយពិភពលោក ជាពិសេសការប្រឈមមុខរវាងប្រទេសលោកខាងលិច និងប្រទេសផលិតប្រេងធំៗ ដែលកត្តានេះធ្វើឲ្យជះឥទ្ធិពលដល់តម្លៃប្រេងឥន្ទនៈលក់នៅរាយនៅប្រទេសកម្ពុជា ដោយសារតែប្រទេសយើងជាប្រទេសនាំចូលប្រេងឥន្ទនៈពីទីផ្សារអន្តរជាតិ។

ក្រសួងក៏បានបញ្ជាក់ផងដែរថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជាទេ គឺក្រសួងមានភារកិច្ចស្រង់តម្លៃឡើងចុះ នៃប្រេងឥន្ទនៈទៅតាមទីផ្សារអន្តរជាតិ មកគណនាតាមការប្រកាសអន្តរក្រសួងស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជាប៉ុណ្ណោះ៕

អត្ថបទ៖ សេម

Share This Post: