សង្គម

មេត្តាជួយគាត់ផង! សុំត្រឹមឈាម២ផ្លោកប្រភេទB ជាបន្ទាន់

BY
Khmernote Media
October 4, 2018

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sophorn Khun បានធ្វើការបង្ហោះរូបភាព បង្ហាញនូវរូបភាពជនរងគ្រោះមួយរូប ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យឈាមកកក្នុងខួរក្បាល ខណៈដែលជនរងគ្រោះ ជាអ្នករកលុយចិញ្ចឹមគ្រួសារ។ ដោយក្រោយពីការវះកាត់រួចរាល់នៅមន្ទីរពេទ្យធំខេត្តបាត់ដំបង ជនរងគ្រោះក៏ត្រូវការបន្ទាន់នូវឈាមប្រភេទ B។ ដោយគណនីហ្វេសប៊ុកដដែល បានសរសេររៀបរាប់ព្រមទាំងសំណូមពរដល់សប្បុរសជនថា៖

“មេត្តាជួយគាត់ផង មិនសុំជាថវិកាទេ តែសុំត្រឹមឈាម២ផ្លោកប្រភេទB ជាបន្ទាន់។ គាត់ជាកូនកំព្រាឪពុក ចំណែកម្ដាយមានជំងឺស្លាប់មួយចំហៀងខ្លួន គ្រួសារមានជីវភាពខ្វះខាត ពឹងលើគាត់តែម្នាក់ ឥលូវគាត់មានគ្រោះថ្នាក់ចរាចរណ៍ ឈាមកកក្នុងខួរក្បាល។ ពេលនេះវះកាត់ខួរក្បាលរួចហើយនៅមន្ទីពេទ្យធំខេត្តបាត់ដំបង
ប៉ុន្តែខ្វះឈាម ខំប្រឹងរកមួយព្រឹកដល់ល្ងាចហើយរកមិនបាន។ សូមសប្បុរសជនដែលមានឈាមប្រភេទនេះ មេត្តាជួយគាត់ផង អាណិតគាត់ណាស់ លេខទូរស័ព្ទសម្រាប់ទាក់ទង 0885712222, 0977965328, 0975556197, 092299221, 0965712222″៕

Share This Post: