ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ ច្រានចោលការចែកចាយលិខិតក្លែងក្លាយ ដែលផ្សាយថា ក្រសួងកំណត់ឲ្យសិស្សទាំងអស់ប្រឡងសញ្ញាបត្របាក់ឌុប និងឌីប្លូម “ជាប់ជាស្ថាពរ”

    BY Khmernote Media October 28, 2021
    ក្រសួងអប់រំ ច្រានចោលការចែកចាយលិខិតក្លែងក្លាយ ដែលផ្សាយថា ក្រសួងកំណត់ឲ្យសិស្សទាំងអស់ប្រឡងសញ្ញាបត្របាក់ឌុប និងឌីប្លូម “ជាប់ជាស្ថាពរ”

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការច្រានចោលទាំងស្រុង ចំពោះការចែកចាយតៗគ្នាពីលិខិតក្លែងក្លាយ ដែលផ្សាយថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឲ្យ “ជាប់ជាស្ថាពរ” ចំពោះសិស្សទាំងអស់ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ដោយមិនកំណត់និទ្ទេស។ ដូច្នេះសូមប្អូនៗសិស្សានុសិស្ស និងបេក្ខជនប្រឡងទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងនិងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខ។

    គួរបញ្ជាក់ផងដែរ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រកាសលទ្ធផលនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយប្រកាសលទ្ធផលនៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២១។

    Share This Post: