ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីនគរបាលក្រុងកំពតម្នាក់ ដែលបានយកកែវស្រាគ-ប់ទៅលើអ្នកចាប់ទឹកកកម្នាក់បណ្តាលឱ្យរងរបួស ត្រូវបានតុលាការសម្រេចឃុំខ្លួន

    BY soknita April 24, 2026
    មន្ត្រីនគរបាលក្រុងកំពតម្នាក់ ដែលបានយកកែវស្រាគ-ប់ទៅលើអ្នកចាប់ទឹកកកម្នាក់បណ្តាលឱ្យរងរបួស ត្រូវបានតុលាការសម្រេចឃុំខ្លួន

    (ខេត្តកំពត)៖ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយពី ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹដឹងថា មន្ត្រីនគរបាលក្រុងកំពតម្នាក់ ដែលបានយកកែវស្រាគ-ប់ទៅលើអ្នកចាប់ទឹកកកម្នាក់បណ្តាលឱ្យរងរបួស ត្រូវបានតុលាការសម្រេចឃុំខ្លួន។

    យោងតាមដីការបង្គាប់ឱ្យឃុំខ្លួន បានបញ្ជាក់ឱ្យដឹងថា ឈ្មោះ ទេព សុខផេង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់សាសនាព្រះពុទ្ធ មុខរបរ មន្ត្រីនគរបាល កម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រ ទីកន្លែងកំណើតភូមិកំពង់បាយខាងជើង ឃុំកំពង់បាយ ស្រុក កំពង់បាយ ខេត្តកំពត ទីលំនៅបច្ចុប្បន្នភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ឪពុក ឈ្មោះ ទេព កុសល្យ (រស់) ម្តាយឈ្មោះ គង់ ម៉ី (រស់) ពោះម៉ាយ មានកូន០១នាក់ ជានីតិជន ប្រវត្តិនៃការផ្តន្ទា ទោសដោយតុលាការពីមុន គ្មាន ។

    ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចបុរីកោសល្យ-ម៉ី ស្ថិតនៅភូមិអណ្តូងខ្មែរ សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យ ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ហេតុដូច្នេះសម្រេច

    ១-ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ទេព សុខផេង ខាងលើទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តកំពត ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ។

    ២-ឱ្យប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តកំពតទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មី សម្រេចផ្សេងពីនេះ។

    ៣-ឱ្យភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឱ្យបានល្អ នៅពេលដីកានេះត្រូវបាន បង្ហាញក្នុងករណីចាំបាច់៕

    ប្រភព៖​ ស្នងការដ្ឋាននគរបាលខេត្តកំពត

    Share This Post: