កូវីដ-១៩

សិង្ហបុរីបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីច្រើនជាង ៥,០០០ ករណីក្នុងមួយថ្ងៃ ជាលើកដំបូងបំផុតរបស់ខ្លួន

BY
autoadmin
October 28, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ​ករណីថ្មីនៃជំងឺ COVID-19 ប្រចាំថ្ងៃរបស់សិង្ហបុរីបានកើនឡើងដល់ចំនួន ៥,០០០ ករណី ជាលើកដំបូងបំផុត​ កាលពីថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១។ ក្រសួងសុខាភិបាល (MOH) បានរាយការណ៍ពីករណីថ្មីចំនួន ៥,៣២៤ ករណី គិតត្រឹមល្ងាចថ្ងៃពុធ ខណៈមានមនុស្ស ១០នាក់ទៀត ត្រូវបានស្លាប់ដោយសារជំងឺ COVID-19 ។ ក្នុងចំណោមអ្នកជំងឺថ្មីៗទាំងអស់នេះ មានអ្នកជំងឺចំនួន ៤,៦៥១ ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍ និងករណីចំនួន ៦៦១ គឺជាពលករបរទេស។

អត្រាកំណើននៃការឆ្លងប្រចាំសប្តាហ៍គឺមាន ១.១៥ គិតត្រឹមថ្ងៃពុធ ដែលចំនួននេះ គឺសំដៅទៅលើសមាមាត្រនៃករណីសហគមន៍សម្រាប់សប្តាហ៍មុន។ ក្នុងរយៈពេល ២៨ ថ្ងៃចុងក្រោយនេះ ៩៨.៧% នៃអ្នកឆ្លងទាំង ៩០,២០៣ នាក់ មិនមានរោគសញ្ញា ឬមានរោគសញ្ញាស្រាលអ្វីទេ។ ចំណែក ០.៩% ផ្សេងទៀត ត្រូវការជំនួយអុកស៊ីហ៊្សែន, ០.១% មានស្ថានភាពមិនស្ថិតស្ថេរ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងជិតស្និទ្ធនៅក្នុង ICU ខណៈដែល ០.១% មានជំងឺធ្ងន់ធ្ងរ និងសម្រាកក្នុង ICU ដូចគ្នា។ គិតត្រឹមថ្ងៃពុធនេះ ប្រទេសសិង្ហបុរីបានរាយការណ៍ករណីឆ្លងជំងឺ COVID-19 សរុបចំនួន ១៨៤,៤១៩ ករណី ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: