រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទចរាចរលើកំណាត់ផ្លូវមួយចំនួនក្បែរការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរមុក ស្ថិតក្នុងខណ្ឌទួលគោក រយៈពេល ៣យប់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពី ការពង្រាងចរាចរណ៍ នៅការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរមុក ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា លទ្ធផល នៃការសាងសងស្ពានអាកាសថ្មើរជើង បានបញ្ជាប់ការងារសរសរគ្រឹះស្ពានទាំងស្រុងហើយ នៅខណៈពេលនេះ ការដ្ឋានសាងសង់ឈានដល់ដំណាក់កាលដំឡើងគ្រោងដែកតួស្ពាន។ ដើម្បីដំណើរការអនុវត្តការងារនេះ ទទួលបាននូវប្រសិទ្ធភាពខ្ពស់តាមការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទចរាចរលើកំណាត់ផ្លូវមួយចំនួននៅក្បែរការដ្ឋាន រយៈពេលបីយប់ គឺនៅយប់ថ្ងៃទី២៩, យប់ថ្ងៃទី៣១ ខែតុលា និងយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង១៨៖០០យប់ ដល់ម៉ោង ៧៖០០ព្រឹក ដូចខាងក្រោម៖

១.យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បិទចរាចរ ផ្នែកខាងជើងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ២៥៣ ផ្លូវលេខ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីធនាគារ អេប៊ីអេ ដល់ផ្លូវលេខ១២២។
២.យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បិទចរាចរ ផ្នែកខាងត្បូងផ្លូវកម្ពុជាក្រោម ដល់ផ្លូវលេខ២៥៣, ផ្លូវលេខ២៣៣ និងមហាវិថីម៉ៅសេទុង គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុក ដល់ផ្លូវលេខ១៣៤។
៣.យប់ថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០២១ បិទចរាចរកំណាត់ផ្លូវកម្ពុជាក្រោម គឺចាប់ពីសាលាបឋមសិក្សាសន្ធរម៉ុកដល់ផ្លូវលេខ២៥៣ និងកំណាត់ផ្លូវកម្ពុជាក្រោម ចាប់ពីធនាគារអេប៊ីអេ ដល់ផ្លូវលេខ២៣៣ ៕
សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖
