ក្រុមហ៊ុន Facebook បានផ្លាស់ប្តូរឈ្មោះរបស់ខ្លួនទៅជា «Meta» វិញ
- BY
- autoadmin
- October 29, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ក្រុមហ៊ុន Facebook បានផ្លាស់ប្តូរឈ្មោះសាជីវកម្មរបស់ខ្លួនទៅជា «Meta» ដែលជាផ្នែកមួយនៃការផ្លាស់ប្ដូរយីហោឡើងវិញដ៏សំខាន់។ ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងធ្វើឱ្យកាន់តែប្រសើរឡើងជាមួយនឹងអ្វីដែលមានស្រាប់ ខណៈនឹងពង្រីកខ្លួនឱ្យលើសពីប្រព័ន្ធផ្សព្វផ្សាយសង្គម ទៅក្នុងវិស័យដូចជា Virtual reality (VR) ជាដើម។ ការផ្លាស់ប្តូរនេះមិនអនុវត្តចំពោះកម្មវិធី Facebook, Instagram និង Whatsapp នោះទេ ពោលគឺការផ្លាស់ប្ដូរសម្រាប់តែក្រុមហ៊ុនប៉ុណ្ណោះ។

ពាក្យ «Meta» គឺមកពីពាក្យក្រិកមានន័យថា «លើសពីនេះ» ហើយសម្រាប់អ្នកផ្សេងទៀត Metaverse មើលទៅដូចជាកំណែ VR ប៉ុន្តែអ្នកខ្លះជឿថា វាអាចជាអនាគតនៃអ៊ីនធឺណិត។ អ្នកប្រើប្រាស់ Metaverse អាចប្រើកាសស្ដាប់ ចូលទៅក្នុងពិភពនិម្មិត VR ដែលភ្ជាប់បរិស្ថានឌីជីថលបាន។ ក្រុមហ៊ុន Facebook បាននិយាយថា ខ្លួនមានបំណងចាប់ផ្តើមការជួញដូរភាគហ៊ុនរបស់ខ្លួន ក្រោមតម្លៃភាគហ៊ុនថ្មី MVRS ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ តទៅ។ ជាមួយគ្នានេះដែរ លោក Mark Zuckerberg ក៏បានប្រកាសដែរថា ការហៅតាម Messenger បែប VR គ្រោងនឹងដំណើរការលើទីផ្សារនិម្មិត ដែលអ្នកអភិវឌ្ឍន៍អាចលក់ទំនិញ និង Home screen ថ្មីនៅលើវែនតា Oculus Quest ដើម្បីធ្វើឱ្យការជជែក និងហ្គេមនៅក្នុងពិភពនិម្មិតកាន់តែរីករាយ៕


អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






