ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ចាម ចេញលិខិតព្រមាន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ចាម ដែលស្រវឹងស្រា ហើយចូលអុកឡុកពិធីប្រកាសផ្ទេរតំណែងប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន​ខេត្ត​កំពង់​ចាម​ (មានវីដេអូ)

    BY Khmernote Media October 31, 2021
    រដ្ឋបាលខេត្តកំពង់ចាម ចេញលិខិតព្រមាន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ចាម ដែលស្រវឹងស្រា ហើយចូលអុកឡុកពិធីប្រកាសផ្ទេរតំណែងប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន​ខេត្ត​កំពង់​ចាម​ (មានវីដេអូ)

    យោងតាមលិខិតរបស់ រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម លោក អ៊ុម វិបុល ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ដែលបានស្រវឹងស្រា ហើយចូលមកធ្វើសកម្មភាពអុកឡុកអង្គពិធី បានបង្ហាញពីភាពមិនសមរម្យ ធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូរ ជាមន្ត្រីរាជការ និងបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួងថែមទៀតផង។

    ពាក់ព័ន្ធនឹងទង្វើរបស់លោក រដ្ឋបាលខេត្តកំពង់ចាម សម្រេចព្រមាន ដោយណែនាំ និងកំណត់ឲ្យលោក អ៊ុម វិបុល ធ្វើការកែលម្អចំណុចមួយចំនួនដូចក្នុងលិខិតខាងក្រោម៖

    Share This Post: