ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់អាណាព្យាបាលដែលមានកូនអាយុ ៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំងនៅទីតាំងទាំង ៤២នេះ
BY Khmernote Media
October 31, 2021
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយទៅដល់មាតាបិតា អាណាព្យាបាលដែលមានកូនអាយុ៥ឆ្នាំ សូមទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមទីតាំងដែលបានកំណត់ដោយក្នុងមានរហូតដល់ទៅ៤២ទីតាំង។
សេចក្តីជូនដំណឹងនេះដែរបានអោយដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៥ឆ្នាំ នឹងធ្វើឡើងចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ៕





