ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យជាមេខ្យល់បម្រុងនាំពលករឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ម្នាក់ និងពលករចំនួន ៥នាក់

    BY Khmernote Media November 1, 2021
    ស្នងការខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យជាមេខ្យល់បម្រុងនាំពលករឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ម្នាក់ និងពលករចំនួន ៥នាក់

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ដោយអនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងក្រោមការដឹកនាំបញ្ជាផ្ទាល់យ៉ាងយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ម៉ោង ០០ និង ៤៥នាទី នៅចំណុចក្រុមទី០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧, កម្លាំងវរៈលេខ១, និងកម្លាំងវរៈសេនាតូច៥៣៣ ប្រចាំការតាមមាត់អូរព្រំដែនចំណុចខាងលើ បង្ក្រាបករណីការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (បម្រុងចូលទៅក្នុងប្រទេសថៃ) ០១ករណី បានឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន ០១នាក់។

    ឈ្មោះ គឹម សុខខឿន ហៅ ង៉ា ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅស្នាក់ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន) និងជនសង្ស័យម្នាក់ទៀតឃាត់ខ្លួនមិនបាន។ បានធ្វើសកម្មភាពទាក់ទងគ្នា លួចនាំពលករចំនួន ០៥នាក់ ប្រុស ០១នាក់ (ក្នុងនោះក្មេង ចំនួន ០១នាក់ ស្រី) រួមមាន៖

    ១.ឈ្មោះ ស៊ុយ សុគន្ធា ភេទប្រុស អាយុ ៣៤ ឆ្នាំ
    ២.ឈ្មោះ យន់ ម៉ាលី ភេទស្រី អាយុ ២៤ ឆ្នាំ
    ៣.ឈ្មោះ ច្រឹក វិច្ឆិកា ភេទស្រី អាយុ ១៦ ឆ្នាំ
    ៤.ឈ្មោះ សេង លីដា ភេទស្រី អាយុ ១៤ ឆ្នាំ
    ៥.ឈ្មោះ ច្រឹក ស្រីណេ ភេទស្រី អាយុ ០៩ ឆ្នាំ អ្នកទាំង ០៥នាក់ មានទីលំនៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដោយយកប្រាក់ថ្លៃធ្វើដំណើរពីពលករក្នុងម្នាក់ ៦,០០០បាត។

    បច្ចុប្បន្ន ករណីខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធី។ ដោយឡែកពលករទាំង ០៥នាក់ សមត្ថកិច្ចយើងបានធ្វើការអប់រំណែនាំ និងឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ ៕

    ប្រភព៖ អធិការដ្ឋាននគរបាលស្រុកសំពៅលូន

    Share This Post: