ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សិស្សទី១២ ត្រៀមខ្លួន! សម្ដេចតេជោ ហ៊ុន សែន ប្រកាសមិនឱ្យជាប់ដោយស្វ័យប្រវត្តិទៀតទេ គឺត្រូវតែឆ្លងកាត់ការប្រលង ប្រលងមិនជាប់ឆ្នាំនេះ ត្រូវខំរៀនប្រលងឱ្យជាប់នៅឆ្នាំក្រោយ

    BY Liny Chan November 1, 2021
    សិស្សទី១២ ត្រៀមខ្លួន! សម្ដេចតេជោ ហ៊ុន សែន ប្រកាសមិនឱ្យជាប់ដោយស្វ័យប្រវត្តិទៀតទេ គឺត្រូវតែឆ្លងកាត់ការប្រលង ប្រលងមិនជាប់ឆ្នាំនេះ ត្រូវខំរៀនប្រលងឱ្យជាប់នៅឆ្នាំក្រោយ

    សម្ដេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ឱ្យមានការរៀបចំប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់សិស្សានុសិស្សថា្នក់ទី១២ នៅឆ្នាំ២០២១នេះ។ សម្ដេចតេជោ បានមានប្រសាសន៍ដូច្នេះ នៅក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាវិមានសន្តិភាព។

    នាឱកាសនោះ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចមិនអនុញ្ញាតឱ្យជាប់ដោយស្វ័យប្រវត្តិចំពោះសិស្សានុសិស្សថា្នក់ទី១២ ដោយមិនឆ្លងកាត់ការប្រលងដូចឆ្នាំមុននោះទេ ដោយអំពាវនាវឱ្យសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រត្រៀមសម្រាប់ប្រលង និងស្នើឱ្យរៀបចំមានការប្រលងនៅឆ្នាំនេះ។

    សម្ដេចបានមានប្រសាសន៍បន្ថែមថា សិស្សានុសិស្សទាំងអស់ត្រូវប្រឹងរៀន រៀនមិនចេះត្រូវរៀនទាល់តែចេះ ហើយបើប្រលងធ្លាក់ត្រូវប្រឹងរៀនទាល់តែប្រលងជាប់នៅឆ្នាំក្រោយ មិនអាចឱ្យជាប់ដោយស្វ័យប្រវត្តិទៀតឡើយ ព្រោះវាអាចនឹងក្លាយជាទម្លាប់ និងធ្វើឱ្យវិស័យអប់រំធ្លាក់ចុះ។ ជាមួយគ្នានេះ សម្ដេចក៏បានលើកឡើងពីមូលហេតុ ដែលឱ្យសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំមុន ជាប់ដោយមិនគិតពីនិទ្ទេស គឺដោយសារឆ្នាំមុន សិស្សរៀនបានច្រើន តែមិនអាចប្រលងបានដោយសារការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ តែឆ្នាំនេះសិស្សរៀនបានតិច ដូច្នេះមិនអាចឱ្យជាប់ដោយស្វ័យប្រវត្តិបានឡើយ។

    គួរបញ្ជាក់ផងដែរថា យោងតាមប្រសាសន៍របស់សម្ដេច ការប្រលងអាចនឹងពន្យារពេលបន្តិចបន្តួច ឬយ៉ាងណា គឺអាស្រ័យទៅលើក្រសួងអប់រំ យុវជន និងកីឡា ជាអ្នករៀបចំ ចំពោះសម្ដេចគឺមានតែចង់ឱ្យពន្លឿនពេលការរៀនសូត្រដល់សិស្ស ហេតុដូច្នេះសម្ដេចសុំការយោគយល់ដល់សិស្សឱ្យខិតខំបន្តរៀនសូត្រ និងឈប់ស្នើសុំចំពោះការជាប់ដោយស្វ័យប្រវត្តិទៀត៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay