ខ្មែរណូត

ស្វែងរក

  • PR

    អ្នកនៅខេត្តបាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ អាចទិញទំនិញតាមវីងម៉លបានហើយ

    BY Liny Chan November 3, 2021
    អ្នកនៅខេត្តបាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ អាចទិញទំនិញតាមវីងម៉លបានហើយ

    ពិតជាលឿនមែន វីងម៉ល (WingMall) ពេលនេះ បានពង្រីកខ្លួនទៅដល់ខេត្តបាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ ហើយអតិថិជននៅទីនោះអាច ធ្វើការកុម្ម៉ង់ទិញ អាហារ ផ្លែឈើ គ្រឿងទេស និងសម្ភារៈជាច្រើនតាម កម្មវិធីស្មាតហ្វូនវីង(Wing app) ជាមួយការផ្តល់ជូនប្រូម៉ូកូដដ៏ច្រើនសន្ធឹកសន្ធាប់។

    ដើម្បីអបអរសាទរពីការគាំទ្រដ៏ខ្លាំងខ្លាពីសំណាក់អតិថិជន វីងម៉លនឹងផ្តល់ជូន ប្រូម៉ូកូដ ២.៥ ដុល្លារអាមេរិច សម្រាប់ការកុម្ម៉ង់ទិញ ៣ ដង ដោយប្រើប្រាស់ ប្រូម៉ូកូដ ‘HELLOBTB’ សម្រាប់ខេត្តបាត់ដំបង ‘HELLOKPC’ សម្រាប់ខេត្តកំពង់ចាម, និង ‘HELLOSHV’ សម្រាប់ខេត្តព្រះសីហនុ។

    លើសពីនេះទៅទៀតនោះ អតិថិជនទាំងអស់ អាចរីករាយជាមួយទំនិញនិងអាហារដ៏សំបូរបែបប្រចាំខេត្តនីមួយៗរួមទាំងទទួលបានការបញ្ចុះតម្លៃក្នុងហាងរហូតដល់ ៥០% រួមទាំងការដឹកជញ្ជូនដល់គេហដ្ឋានដោយឥតគិតថ្លៃថែមទៀត។

    ការផ្តល់ជូនប្រូម៉ូកូដនេះ មានសុពលភាពចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
    អតិថិជនវីងទាំងអស់អាចស្វែងរកវីងម៉លបានយ៉ាងងាយៗ ដោយគ្រាន់តែ ទាញយកកម្មវិធីស្មាតហ្វូនវីង(Wing Money App)ពី Play Store ឬ App Store បន្ទាប់មកទៀត ធ្វើការតំឡើងក្នុងទូរស័ព្ទដៃលោកអ្នកជាការស្រេច។

    ដើម្បីទទួលបានពត៌មានពីការផ្តល់ជូនប្រូម៉ូកូដជាច្រើនរាល់ថ្ងៃ លោក លោកស្រីអាចចូលរួម គ្រុបតេ ឡេក្រាមរបស់វីងម៉ល តាមបណ្តាខេត្តនីមួយៗ រួមមាន WingMall Club BTB សម្រាប់ខេត្តបាត់ដំបង, WingMall Club KPC សម្រាប់ខេត្តកំពង់ចាម, និង WingMall Club SHV សម្រាប់ខេត្តព្រះសីហនុ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay