ព័ត៌មានជាតិ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ច្បាស់ៗថា អ្នកបាត់កាតចាក់វ៉ាក់សាំង គឺមិនទាន់មានគោលការណ៍ផ្តល់ជូនកាតថ្មីនៅឡើយទេ តែអាចស្វែងរក និងអាចស្នើសុំកែតម្រូវព័ត៌មានបានតាមរយៈគេហទំព័រមួយនេះ
BY Liny Chan
November 4, 2021
កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានចេញផ្សាយថា ចំពោះបុគ្គលដែលបានបាត់កាតចាក់វ៉ាក់សាំងកូវីដ-១៩ មិនទាន់មានគោលការណ៍ផ្តល់ជូនកាតថ្មីនៅឡើយទេ។ ប៉ុន្តែ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបង្ហាញនូវគេហទំព័រមួយ ដែលអាចឱ្យបងប្អូនស្វែងរកពត៌មានតាមរយៈគេហទំព័រ និងអាចស្នើសុំកែតម្រូវព័ត៌មានបាន តាមរយៈ https://search.vaccine.gov.kh/។

ទន្ទឹមនឹងនោះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានបញ្ជាក់ផងដែរថា ចំពោះបុគ្គលដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយក្រសួងការពារជាតិ សូមទាក់ទងទីតាំងដែលបានចាក់ ឬអង្គភាពរបស់ខ្លួន ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥


អត្ថបទ៖ លីនី