មាត់សមុទ្រក្រុងកំពង់សោមធ្លាប់តែអ៊ូអររកកន្លែងអង្គុយគ្មានថ្ងៃបុណ្យទាន ប្រែជាស្ងាត់ជ្រងំនាឱកាសបុណ្យភ្ជុំឆ្នាំនេះ (មានវីដេអូ)
- October 10, 2018
ក្រុងកំពង់សោម៖ ជារៀងរាល់ឆ្នាំឆ្នេរសមុទ្រដ៏ស្រស់ស្អាតនានានៅក្នុងក្រុងកំពង់សោម តែងតែទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនហូរហែ ជាពិសេសទៀតនោះគឺថ្ងៃបុណ្យទានតែម្តង មានមនុស្សម្នាជាច្រើននាំគ្នាសម្រុកទៅកំសាន្តលេងសមុទ្រនៅក្រុងកំពង់សោម ធ្វើឲ្យតូបលំហែកាយជាច្រើននៅតាមមាត់សមុទ្រពេញសឹងតែរកកន្លែងអង្គុយគ្មាន។
ប៉ុន្តែឆ្នាំនេះខុសប្លែកពីឆ្នាំមុនៗ ដោយសារតែមាត់សមុទ្រ ដែលធ្លាប់តែមានមនុស្សម្នាមកកំសាន្ត និងហែលទឹកលេងអ៊ូអរនោះ បែរជាស្ងាត់ជ្រងំមិនសូវមានមនុស្សច្រើនដូចមុនឡើយសោះកក្រោះមិនសូវសប្បាយរីករាយ បើទោះបីជាថ្ងៃបុណ្យភ្ជុំក៏ដោយ។ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងកំពង់សោមក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មេត្តាបន្តមកលេងកំសាន្តនៅទីនោះវិញ ដើម្បីកុំឲ្យរមីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតមួយនេះស្ងាត់ជ្រងំបែបនេះទៀត៕

Posted by តោពីរ ព័ត៌មាន on Sunday, 7 October 2018
Posted by តោពីរ ព័ត៌មាន on Sunday, 7 October 2018
អត្ថបទ៖ សេម
រូបភាព៖ តោពីរពត៌មាន
- Share This Post:
















