ខ្មែរណូត

ស្វែងរក

  • PR

    «បណ្តាសាស្នេហ៍» សាច់រឿងអភិនីហាដ៏ព្រឺព្រួចរវាងគូស្នេហ៍អតីតជាតិច្រើនរយឆ្នាំមួយគូ មានផ្សាយជូនទស្សនានៅភីអិនអិនហើយ

    BY Liny Chan November 8, 2021
    «បណ្តាសាស្នេហ៍» សាច់រឿងអភិនីហាដ៏ព្រឺព្រួចរវាងគូស្នេហ៍អតីតជាតិច្រើនរយឆ្នាំមួយគូ មានផ្សាយជូនទស្សនានៅភីអិនអិនហើយ

    ចំណងដៃថ្មីនៃខ្សែភាពយន្តភាគថៃរបស់ស្ថានីយទូរទស្សន៍ភីអិនអិន ដែលនឹងត្រៀមខ្លួនចូលមកបម្រើអារម្មណ៍ទស្សនិកជនជាបន្តនៅវេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រទៀតនោះគឺ រឿង បណ្តាសាស្នេហ៍។ ជាសាច់រឿងមួយ ដែលបង្កប់ទៅដោយអភិនីហា ព្រឺព្រួច លាយឡំនឹងឈុតឆាកស្នេហា ដ៏គួរឲ្យកម្សត់។

    ជាមួយនឹងការមកដល់នៃខ្សែភាពយន្តភាគថៃថ្មីនេះដែរ ទស្សនិកជននឹងបានប្លែកអារម្មណ៍ ដោយសាច់រឿងទាំងមូល ត្រូវបានបង្ហាញពីប្រវត្តិគូស្នេហ៍ក្នុងយុគសម័យបុរាណកាលដ៏យូរលង់ជាង៨០០ឆ្នាំឯណោះ។ តួយ៉ាង ដូចជា នៅក្នុងរឿងនេះ បានរៀបរាប់ និងបង្ហាញពីសេចក្តីឈឺចាប់របស់ម្នាក់ ដែលត្រូវមកទទួលនូវបណ្តាសាដោយសារតែទង្វើរបស់មនុស្សស្រីដែលខ្លួនស្រឡាញ់ទៅវិញ។

    បណ្តាសាស្នេហ៍ គឺជាសាច់រឿង នៃប្រវត្តិអតីតកាលរាប់រយឆ្នាំ របស់គូស្នេហ៍មួយគូ ក្នុងសម័យបុរាណដ៏យូរលង់ណាស់មកហើយ។ ព្រះអង្គម្ចាស់ ដែលជាខ្សែរាជវង្សក្នុងសម័យកាលនោះ ព្រះនាម ផាចារ៉ា ដែលត្រូវទទួលបណ្តាសាដោយសារតែនារីជាគូស្នេហ៍គឺ ព្រះនាង ម៉ាទ្រៀ រហូតធ្វើឲ្យគេមិនអាចចាប់ជាតិជាមនុស្សក្នុងជាតិខាងមុខបាន។ ផាចារ៉ា ត្រូវរស់នៅជាមនុស្សអាថ៌កំបាំង ជាមួយនឹងការហ៊ុំព័ទ្ធដោយវិញ្ញាណដ៏ពិសេសមួយ។ ជាងពីរពាន់ឆ្នាំ បានកន្លងផុតទៅ ម៉ាទ្រៀ បានចាប់កំណើតជាមនុស្សក្នុងយុគសម័យទំនើប ប៉ុន្តែនាងក៏ត្រូវទទួលវេនកម្មរបស់នាងផងដែរ។ នាង ជាមនុស្សមានបញ្ហាខាងសុខភាព ហើយវាជាផលរំខានមួយ សម្រាប់នាងជាខ្លាំង។ ម៉ាទ្រៀង មានឈ្មោះថ្មី គឺ ប៉្រាវប្លយ ដែលជាតារាសម្តែងមួយរូប ហើយផាចារ៉ា តែងតែតាមលងបន្លាចប្រ៉ាវ គ្រប់ពេលនៅក្នុងជីវិតរបស់នាង។ ផាចារ៉ា មានចិត្តគុំគួនទៅលើគូស្នេហ៍របស់ខ្លួន គឺប៉្រាវ ប៉ុន្តែបេះដូង និងក្តីស្រឡាញ់របស់គេ នៅតែមានចំពោះប៉្រាវជារៀងរហូត។

    ចង់ដឹងថា តើសង្គ្រាមស្នេហារវាងគូស្នេហ៍មួួយគូនេះ ផ្តើមចេញពីអ្វីនោះ ហើយអ្នកណា ជាអ្នកធ្វើឲ្យបណ្តាសាដ៏អាក្រក់មួយនេះបានកើតឡើង? សូមរង់ចាំទស្សនានៅក្នុងរឿង បណ្តាសាស្នេហ៍ ដែលនឹងមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាច៕

    សូមទស្សនាវីដេអូខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay