វៀតណាមបន្ដមានករណីជំងឺកូវីដ១៩ ក្នុងចំនួនច្រើន ជាមួយនឹងការឆ្លងថ្មីចំនួន ៨,១២៩ ករណី
- BY
- autoadmin
- November 10, 2021
ប្រទេសវៀតណាមបានរាយការណ៍ពីករណីជំងឺ COVID-19 ក្នុងសហគមន៍បន្ថែមចំនួន ៨,១២៩ ករណី ចេញពីទីក្រុង និងខេត្តចំនួន ៥៥ កាលពីយប់ថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress ។ ជាមួយគ្នានេះដែរ ការស្លាប់ថ្មីចំនួន ៨៨ ករណី ក៏ត្រូវបានរាយការណ៍នៅថ្ងៃដដែលនោះ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងប្រទេសកើនដល់ ២២,៦៨៦ នាក់ ឬស្មើនឹង ២.៤% នៃករណីសរុប។

ចំនួនករណីជំងឺ COVID-19 សរុបដែលបានបញ្ជាក់នៅថ្ងៃអង្គារ បាននាំឱ្យចំនួនឆ្លងសរុបរបស់វៀតណាម នៅក្នុងរលកទី៤ របស់ខ្លួន ដែលបានចាប់ផ្ដើមកាលពីចុងខែមេសា ឆ្នាំ២០២១ កើនឡើងដល់ ៩៧៩,៨៤០ ករណី។ ក្នុងចំណោមពួកគេទាំងនោះ ក៏មានអ្នកជំងឺចំនួន ៨៣៩,៩៨៣ នាក់ បានជាសះស្បើយហើយដែរ ខណៈមានអ្នកជំងឺជាង ១១៨,០០០ នាក់ ក៏កំពុងទទួលការព្យាបាល ហើយមាន ៣,៣៥០ នាក់ ជាករណីធ្ងន់ធ្ងរ។ ហើយគិតមកទល់នឹងពេលនេះ មានពលរដ្ឋវៀតណាម ៣០.៣ លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






