ព័ត៌មានជាតិ
នគរបាលចេះចិន ដែលធ្វើការផាកពិន័យជនជាតិចិន ១០០$ ប្រឈមនឹងការអនុវត្តន៍វិន័យ ចំនែកនគរបាលពីរនាក់ទៀត គ្រាន់តែធ្វើការអប់រំ
BY Khmernote Media
October 11, 2018
លោកផែង វណ្ណៈ បានសរសេររៀបរាប់ឲ្យដឹងថា៖ “លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងនៅល្ងាចថ្ងៃនេះថា ៖ មន្ត្រីនគរបាលចរាចរណ៍ ៣ នាក់ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលពាក់ព័ន្ធនឹងការជំរឹតយកលុយពីជនជាតិចិនបើកបរល្មើសច្បាប់ ត្រូវបានហៅមកសាកសួរ ក្នុងនោះ មានម្នាក់ដែលចេះចិនត្រូវប្រឈមមុខនឹងការអនុវត្តន៍វិន័យនគរបាលជាតិលេខ ០០៦ ចំណែក ពីរនាក់ទៀត គ្រាន់តែធ្វើការអប់រំតែប៉ុណ្ណោះ ។”៕ ប្រភព៖ ផែង វណ្ណៈ






