PR

ASUS ប្រកាសអាប់ឌែតបន្ថែមលើម៉ូឌែល VivoBook S14 (S433) និង S15 (S533) ឱ្យកាន់តែឡូយជាងមុន ល្អជាងមុន

BY
Liny Chan
November 19, 2021

កុំព្យូទ័រយួរដៃ ដ៏ល្អឥតខ្ចោះទាំងការឌីហ្សាញ និងដំណើរការរលូន អាចយកតាមខ្លួនបានគ្រប់ពេល ឥឡូវនេះបានអាប់ឌែតកាន់តែល្អ និងខ្លាំងជាងមុនជាមួយប្រព័ន្ធដំណើរការ Intel ជំនាន់ទី 11 ដែលមានបន្ទះ IPS ថ្មី និងក្រាហ្វិករហូតដល់ GeForce MX350។

ចំណុច​សំខាន់
• ស្វែងរកអ្វីដែលល្អបំផុតសម្រាប់អ្នក៖ CPU Intel® Core™ ជំនាន់ទី 11; GPU រហូតដល់ GeForce® MX350 ; ASUS Intelligent Performance Technology សម្រាប់ការបង្កើនប្រសិទ្ធភាពរហូតដល់ 40%
• ហ៊ានធ្វើខុសពីគេ៖ ការរចនាដិតមានជម្រើសពណ៌ជាច្រើន ជាមួយនឹងតួលោហៈវាយនភាព គ្រាប់ចុចបញ្ចូលពណ៌ និងគែមម៉ូដកាត់ពេជ្រ
• ការផ្លាស់ប្ដូររូបរាងថ្មី៖ ទម្ងន់ស្រាល 1.8 គីឡូក្រាម និងស្តើងត្រឹមតែ 14.9 ម.ម; បង្រួមជើងជាមួយនឹងអេក្រង់ NanoEdge ស្តើង និងសមាមាត្រអេក្រង់ដល់ទៅ 88%
• បទពិសោធន៍ប្រើប្រាស់កុំព្យូទ័រយួរដៃ/ទូរស័ព្ទចល័តរួមបញ្ចូលគ្នា៖ ការរួមបញ្ចូលកុំព្យូទ័រយួរដៃ/ទូរស័ព្ទចល័តពេញលេញជាមួយនឹងកម្មវិធី MyASUS ដែលបានកែប្រែឡើងវិញ និងភ្ជាប់ទៅកម្មវិធីទូរស័ព្ទ MyASUS

ASUS បានធ្វើការអាប់ឌែតដ៏គួរឱ្យចាប់អារម្មណ៍ទៅលើម៉ូឌែល S14 (S433) និង S15 (S533) ដែលជាស៊េរីនៃកុំព្យូទ័រយួរដៃទំហំ 14 អ៉ីញ និង 15 អ៉ីញ ដែលអាចចល័តបាន និងធ្វើឱ្យមានភាពកាន់តែល្អឥតខ្ចោះរវាងបុគ្គលិកលក្ខណៈ និងការប្រតិបត្តិការ ជាមួយនឹងរូបរាងដ៏រឹងមាំថ្មីមួយ ដែលប្រាកដថានឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង។

ឥឡូវនេះ ស៊េរីនេះត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel® Core™ ជំនាន់ទី 11 ចុងក្រោយបង្អស់ និងក្រាហ្វិកដាច់ពីគ្នា NVIDIA GeForce រហូត​ដល់ MX350 និងរួមបញ្ចូលនូវបច្ចេកវិទ្យា ASUS Intelligent Performance Technology (AIPT) ថ្មីដែលផ្តល់នូវការជំរុញដំណើរការរហូតដល់ 40% ។ លក្ខណៈពិសេសដ៏មានអានុភាពក៏រួមបញ្ចូលផងដែរនូវ RAM រហូតដល់ 8 GB និង PCIe® SSD ដែលមានសមត្ថភាពធំជាមួយ Intel Optane™ Memory H10 សម្រាប់ការផ្ទុកលឿនបំផុត។

VivoBook S14 និង S15 ត្រូវបានឌីហ្សាញជាថ្មីយ៉ាងប្លែកជាមួយនឹងរូបរាងដ៏សស្រស់ស្អាត។ ម៉ូឌែលទាំង ២នេះ មានរចនាប័ទ្មយ៉ាងហំហាន ជាមួយនឹងគែមម៉ូដដូចជ្រុងពេជ្រ និងការបំពាក់លោហធាតុ ហើយមានច្រើនពណ៌ដែលត្រូវបានជ្រើសរើសដើម្បីឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈរបស់អ្នកប្រើប្រាស់។ អ្វីដែលកាន់តែមានភាពរំជើបរំជួលជាងនេះនោះ គឺនៅពេលបើកកុំព្យូទ័រទៅខាងក្នុង បង្ហាញគ្រាប់ចុច Enter ដែលបមពាក់ដោយពណ៌ឆើតដ៏ស្រស់ស្អាត។

Find the best in you: powerful performance

VivoBook S14 និង S15 មានលក្ខណៈសម្បត្តិល្អ និងអាចប្រតិបត្តិការបានតាមគ្រប់យ៉ាងដែលត្រូវការរបស់អ្នកប្រើប្រាស់បានពេញ ១ថ្ងៃ។ ម៉ូឌែលទាំង ២នេះ បំពាក់នូវប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី 11 ចុងក្រោយបង្អស់ ដែលល្អឥតខ្ចោះសម្រាប់ការកម្សាន្តកម្រិតខ្ពស់ និច្រើនសម្បូរបែប ជាមួយនឹងជម្រើសនៃក្រាហ្វិករួមបញ្ចូល Intel ឬក្រាហ្វិកដាច់ពីគ្នា NVIDIA GeForce រហូតដល់ MX350 ។ ចំពោះអង្គផ្ទុកទិន្នន័យមានរហូតដល់ 512G PCIe SSD, ជម្រើស Intel Optane Memory H10 និង RAM រហូតដល់ 8 GB ។

ស៊េរី VivoBook S ទាំងអស់ ឥឡូវនេះក៏មានលក្ខណៈពិសេស AIPT ដែលដំណើរការជាមួយប្រព័ន្ធដំណើរការ Intel ជំនាន់ទី 11 ដើម្បីបង្កើនប្រសិទ្ធភាពឆ្លាតវៃ ដោយប្រើមុខងារ Performance ដូច្នេះអ្នកប្រើប្រាស់អាចរីករាយនឹងការបង្កើនប្រសិទ្ធភាពរហូតដល់ 40% បើប្រៀបធៀបទៅនឹងកុំព្យូទ័រយួរដៃធម្មតា។ សូម្បីតែនៅក្នុង Balanced mode ក៏ដោយ ក៏អ្នកប្រើប្រាស់អាចរីករាយនឹងការកែលម្អការអនុវត្តរហូតដល់ 30%។

VivoBook S14 ត្រូវបានបំពាក់បន្ថែមជាមួយនឹងរន្ធ Thunderbolt™ 4 USB-C® ដែលគាំទ្រដល់ការផ្ទេរទិន្នន័យលឿនបំផុត 40 Gbps ,ម៉ូនីទ័រខាងក្រៅ និងការសាកថ្មលឿន។ Intel-powered WiFi 6 (802.11ax) ផ្តល់នូវល្បឿនបណ្តាញដ៏លឿន ដែលមានល្បឿនលឿនជាង WiFi 5 (802.11ac) ដល់ទៅ 3X ជាមួយនឹងសមត្ថភាពបណ្តាញ 4X និង 75%- latency ទាប ដើម្បីកាត់បន្ថយពេលវេលាផ្ទេរវីដេអូកម្រិត 4K UHD ធំ ដល់ទៅ 70% ។

Dare to be different

ស៊េរី VivoBook S គឺជាស៊េរីដែលមានការពេញនិយមជារៀងរាល់ឆ្នាំ ហើយម៉ូដែល S14 និង S15 ថ្មីបានបង្ហាញរូបរាងដ៏រឹងមាំថ្មីមួយ ដែលប្រាកដថានឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត។ ប្រសិនបើពណ៌តួដ៏ភ្លឺចាំងមិនគ្រប់គ្រាន់ដើម្បីទាក់ទាញទេ ក៏នៅមានគ្រាប់ចុចដែលបញ្ចូលពណ៌លឿងឆើតដ៏ស្រស់ស្អាតដែរ ហើយគែមដែលកាត់ដូចជ្រុងគ្រាប់ពេជ្រ Anodized ផ្តល់ឱ្យតួដ៏ស្តើង នូវរូបរាងកាន់តែរលោង និងធ្វើឱ្យុម៉ូឌែលនេះកាន់តែងាយស្រួលក្នុងការបើក ខណៈដែលឡូហ្គោ VivoBook ថ្មីរំលេចនូវសិល្បៈហត្ថកម្មដ៏សាមញ្ញ ប៉ុន្តែអស្ចារ្យនៃកុំព្យូទ័រយួរដៃដ៏ស្រស់ស្អាតនេះ។

ដើម្បីអបអរសាទរទសវត្សរ៍ថ្មីនៃត្រកូល VivoBook S បានបង្ហាញពណ៌ថ្មី៖ Resolute Red គឺជាពណ៌ដិត ហើយស្រស់ ដែលលេចធ្លោបំផុតនៅពេលដាក់នៅតុ ចំណែក Gaia Green គឺជាពណ៌ដែលស្រទន់ជាងដែលត្រូវបានបំផុសគំនិតដោយធម្មជាតិ។ ចំណែក Dreamy White បញ្ចេញភាពទំនើប និងកំណត់ទៅលើភាពវាងវៃរបស់កុំព្យូទ័រយួរដៃ ហើយចុងក្រោយ Indie Black បង្ហាញភាពដ៏មានអានុភាពជាមួយនឹងភាពផ្ទុយគ្នារវាងការឌីហ្សាញបែបខ្មៅក្រឹបហើយគ្រើម តែក៏ភ្លឺ។ មិនថាពណ៌អ្វីក៏ដោយ តួលោហៈទាំងអស់ដែលត្រូវបានអាប់ឌែតយ់ាងយកចិត្តទុកដាក់ គឺមិនត្រឹមតែរឹងមាំ និងស្រាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរីករាយក្នុងការកាន់ជាមួយនឹងគែមកាត់ជ្រុងពេជ្ររបស់វា។ លើសពីនេះត្រកូល VivoBook S ក៏រួមបញ្ចូលផងដែរនូវគ្រាប់ចុច Enter-blocking ពណ៌លឿង ដែលបន្ថែមនូវភាពស្រស់ស្រាយ និងសោភ័ណភាពដល់ម៉ូដែលនីមួយៗ។

VivoBook S14 និង S15 រួមបញ្ចូលផងដែរនូវស្ទីគ័រដែលបង្ហាញពីការរចនា និងឃ្លាប្លែកៗ ដែលស៊ីគ្នាជាមួយនឹងពណ៌ vivoBook ទាំងបួនផ្សេងគ្នា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់វ័យក្មេងអាចធ្វើលេងស្ទីល VivoBook របស់ពួកគេបន្ថែមទៀត។

Break the mold: sleek and light design

VivoBook S14 និង S15 មានរាងស្ដើង និងស្រាល ធ្វើឱ្យអ្នកប្រើប្រាស់អាចធ្វើការងារ និងការកម្សាន្ត ទោះបីតែពេលធ្វើដំណើរក៏ដោយ។ ជាមួយនឹងទម្ងន់សរុបចាប់ពី 1.8 គីឡូក្រាម និងបង្ហាញទម្រង់ ultrathin ដែលស្ដើងរហូតដល់ 14.9 mm ដែលម៉ូឌែលទាំងពីរផ្តល់នូវការងាយក្នុងការយកតាមខ្លួន។

អេក្រង់ប្រភេទ Thin-bezel NanoEdge ផ្តល់នូវបទពិសោធន៍នៃការមើលយ៉ាងស៊ីជម្រៅ និងធ្វើឱ្យមានស្នាមបាតតូចជាងមុន ដូច្នេះហើយ VivoBook S14 និង S15 មិនត្រូវការកន្លែងដាក់ធំនៅលើតុ ឬក្នុងកាបូបឡើយ ហើយអេក្រង់ FHD ផ្តល់នូវមុំមើលធំទូលាយ និងការបង្កើតឡើងវិញនូវពណ៌ដ៏ពិសេសសម្រាប់ការមើលឃើញយ៉ាងរស់រវើក។

ជាមួយនឹងអេក្រង់ទំហំ 15.6 អ៉ីញ VivoBook S15 ផ្តល់នូវទំហំអេក្រង់អតិបរមាក្នុងទំហំតូច ដូច្នេះវាជាជម្រើសល្អបំផុតសម្រាប់អ្នកដែលដែលចូលចិត្តធ្វើការងារច្រើន ជាមួយនឹងការបើក windows ២ ឬច្រើននៅលើអេក្រង់។ ម៉ូដែលទាំងនេះមានគ្រប់ទំហំសម្រាប់អ្នកប្រើប្រាស់ជាច្រើនប្រភេទ ជាមួយនឹងអេក្រង់ទំហំ 14អីញ និងមានទម្ងន់ចាប់ពី 1.8 គីឡូក្រាម។

សម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តប្រើក្ដារចុចលេខ VivoBook S14 ជាជម្រើសរួមបញ្ចូល ASUS NumberPad 2.0 ដែលជា touchpad ជាមួយនឹងបន្ទះលេខដែលបំភ្លឺ LED រួមបញ្ចូលគ្នាសម្រាប់ការបញ្ចូលទិន្នន័យរហ័ស។ ហើយសម្រាប់បទពិសោធន៍វាយអក្សរកាន់តែប្រសើរនៅលើម៉ូដែលទាំងបី VivoBook S នីមួយៗផ្តល់នូវគ្រាប់ចុចធំជាងមុន ដើម្បីងាយស្រួល ផាសុកភាព និងបញ្ចូលការវាយអក្សរបានត្រឹមត្រូវ។

Integrated laptop/mobile experience

កុំព្យូទ័រយួរដៃស៊េរី ASUS VivoBook S រួមបញ្ចូលនូវ MyASUS software version ចុងក្រោយបំផុត។ ឥឡូវនេះ software នេះអនុញ្ញាតឱ្យមានការរួមបញ្ចូលយ៉ាងរលូនជាមួយឧបករណ៍ចល័ត ដោយប្រើតំណភ្ជាប់ទៅកម្មវិធីទូរស័ព្ទ MyASUS1 ។ មុខងារថ្មីរួមមាន៖ ការផ្ទេរឯកសារឥតខ្សែលឿន និងងាយស្រួល និងការផ្ទេរ URL សម្រាប់អ្នកប្រើប្រាស់ដែលត្រូវការចែករំលែកឯកសារ ឬតំណភ្ជាប់គេហទំព័រយ៉ាងរលូនរវាងកុំព្យូទ័រ និងឧបករណ៍ចល័តរបស់ពួកគេ។ ការចូលប្រើឯកសារពីចម្ងាយ សម្រាប់ការចូលប្រើទិន្នន័យនៅលើឧបករណ៍ចល័ត ពីកុំព្យូទ័រយួរដៃគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ និងដំណើរការកិច្ចការច្រើនយ៉ាងរលូន ដោយប្រើមុខងារ screen mirroring និង screen extender ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវការបង្ហាញជំនួយសម្រាប់ការយោង និងការប្រើប្រាស់ផ្សេងទៀត៕

ឬអាចចូលទៅកាន់ផេកសម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/ASUS855

Share This Post: