អាគារការិយាល័យរ៉េនទ្រីផ្តល់ប្រូម៉ូសិនជាច្រើនដើម្បីអបអរគម្រប់ខួប2ឆ្នាំ
រ៉េនទ្រីដែលបកប្រែជាភាសាខ្មែរថា ដើមចន្ទគីរី ជាការិយាល័យអភិវឌ្ឃបែបប៊ូទិកដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានក្រុមហ៊ុន និងស្ថាប័នដែលរីកលូតលាស់ លឿនកំពុងប្រារព្ធខួប2ឆ្នាំ។ ដើម្បីអបអរសាទរ ហាងដែលនៅរ៉េនទ្រីផ្តល់ជូនប្រូមូសិនជាច្រើន ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី២១តុលា។
ហាងនំខេក Bloom Café >> ផ្តល់ជូននំខេកធំជាងមុន!
Bloom ផ្តល់ជូននំឃេកធំជាងមុនគ្រប់ទំហំទាំងអស់រាល់ការកុម្ម៉ង់ក្នុងសប្តាហ៍ទី៣ តុលានេះ។ លើសពីនេះ សម្រាប់នំឃេកដាក់ក្នុងពែង ២នំតម្លៃត្រឹមតែ៣$ប៉ុណ្ណោះ!
ហាងនំBloom ជាហាងដែលទទួលធ្វើនំខេកគ្រប់ប្រភេទ គ្រប់កម្មវិធី និងជប់លៀងទាំងអស់។

ភោជនីយដ្ឋានម្ហូបហុងកុង Village Roast Duck នឹងផ្តល់ជូនការបញ្ចូុះតម្លៃរហូតដល់ ២០%សម្រាប់អាហារពេលល្ងាច។
ភោជនីយដ្ឋានVillage Roast Duck មានបម្រើជូននូវទាខ្វៃល្បីបែបហុងកុង និងម្លូបបែបចិនកាតាំង។
ឱសថស្ថានហ៊ែបផ្លាស់ Help+
>> មានការបញ្ចុះតម្លៃរហូតដល់៤៥%ទៅលើផលិតផលរក្សាសុខភាព និងសម្រស់
មកទទួលយកនូវផលិតផលថែរក្សាសុខភាព និងសម្រស់ដែលមានការលក់បញ្ចុះតម្លៃជាពិសេសរហូតដល់ទៅ ៤៥% ដែលការបញ្ចុះតម្លៃនេះមានតែនៅ ឱសថស្ថានហ៊ែបផ្លាស់អគាររ៉េនទ្រីប៉ុណ្ណោះ។
ហាងរចនាក្រចក The Nail Shop >> មានការចុះតម្លៃដ៏ធំដែលមិនធ្លាប់មាន!
ជាមួយនឹងប្រូម៉ូសិន ក្នុងការលាបជេល gel ក្រចកដៃជើងចំណាយត្រឹមតែ$10ប៉ុណ្ណោះ។
ពិសេសលោកអ្នកអាចនឹងរីករាយជាមួយនឹងការកាត់សាច់ និងការស្ប៉ាក្រចកដៃនិងក្រចកជើង ដោយចំណាយត្រឹមតែ$5។
The Nail Shop ជាអ្នកឯកទេសខាងម៉ូត និងការរចនាក្រចក។
បានីយដ្ឋាន La Familia >> ជម្រើសសម្បូរបែបនៃស្រា និងភេសជ្ជៈសម្រាប់លាយ!

ជម្រើសច្រើនប្រភេទនៃប្រភេទស្រា និងភេសជ្ជៈសម្រាប់លាយស្រាក្រឡុកល្បីៗ ដែលនាំចូលពីច្រើនប្រទេស។ អ្នកអាច ជាវប្រភេទ gins, rums, liqueurs, ស្រា vodka និងស្រាសម្រាប់លាយច្រើនប្រភេទទៀត។ បានីយដ្ឋាននេះ មានទាំងលក់រាយ និងដំុសម្រាប់ភោជនីយដ្ឋាន បានីយដ្ឋាន និងតាមសណ្ឋាគារជាដើម។
Brown Coffee and Bakery >> ភេសជ្ជៈថ្មី២មុខសម្រាប់រដូវរស្សា
ដោយមានឆន្ទៈចង់បង្កើតរបស់ពិសេសពីគ្រឿងផ្សំសាមញ្ញ BROWN បានបង្កើត ភេសជ្ជៈប្រភេទក្រឡុកថ្មីចំនួន២មុខគឺ Beanut Espresso និង Caramel Green Tea។
Brown Coffee and Bakery – heralded local coffee pioneers and home-made pastries.
ប្រោនខូហ្វី ជាហាងកាហ្វេខ្មែដែលពេញនិយមជាងគេ និងមានលក្ខណអន្តរជាតិ។
អំពីអគារអភិវឌ្ឃរ៉េនទ្រី Raintree
រ៉េនទ្រី គឺជាការអភិវឌ្ឍការិយាល័យបែបប៊ូទិកដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជាសម្រាប់់ក្រុមហ៊ុន និងស្ថាប័នដែលរីកលូតលាស់យ៉ាងឆាប់រហ័ស។ រ៉េនទ្រី Raintree មានទីតាំងស្តិតនៅតំបន់ពាណិជ្ជកម្មកណ្តាល ដែលសម្បូរទៅដោយធនាគារជាច្រើន និងជាបេះដូងនៃរាជធានីភ្នំពេញ ហើយអាគារការិយាល័យនេះដែរលាតសន្ធឹងទំហំ ៣០០០ ម៉ែត្រការ៉េ ដែលអាចបត់បែនបានសម្រាប់ការិយាល័យគ្រប់ប្រភេទ រួមជាមួយសាលដ៏ធំសំរាប់រៀបចំព្រឹត្តិការណ៍ផ្សេងៗ និងទីធ្លារដ៏ល្វឹងល្វើយលើដំបូលអគារផងដែរ។
អគារលេខ 299 ផ្លូវព្រះអង្គឌួង
សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ភ្នំពេញ។
Find us on Google Maps here



