ខ្មែរណូត

ស្វែងរក

  • PR

    គ្រាន់តែ ប៊ូសស្រ្តង ប្រកាសភ្លាម មានអ្នកចូលរួមរាប់រយនាក់ហើយ

    BY Khmernote Media October 16, 2018
    គ្រាន់តែ ប៊ូសស្រ្តង ប្រកាសភ្លាម មានអ្នកចូលរួមរាប់រយនាក់ហើយ

    កាន់តែអ៊ូអរហើយពេលនេះក្នុងកម្មវិធី BOOSTRONG TOP MOUNTAIN MUSIC ON FIRE នៅដែនដីពពកវិលបូកគោ ថ្ងៃទី២៨ ខែតុលា ២០១៨ ខាងមុខនេះ។

    បើតាមព័ត៌មានពីអ្នកគ្រប់គ្រង និងរៀបចំកម្មវិធី ប៊ូសស្ត្រង នៅលើភ្នំបូកគោនាថ្ងៃខាងមុខនេះបានឲ្យដឹងថា “ឥឡូវមានអ្នកចូលរួមចុះឈ្មោះលើស មួយពាន់នាក់ហើយ ដែលមានទាំងការចុះឈ្មោះលើ ការរត់ប្រណាំងអន្តរជាតិពាក់កណ្ដាល ម៉ារ៉ាតុង ការប្រណាំងកង់អន្តរជាតិ និងការបោះជំរុំរាប់រយតង់ផងដែរ ហើយក្នុងនោះដែរក៏មានក្រុមសិស្សនិស្សិតប្រមាណរាប់រយនាក់ ដែលបានមកចុះឈ្មោះមិនចាញ់បណ្ដាក្រុមផ្សេងៗទេ។” តាមការផ្ដល់ព័ត៌មាននេះដែរបានបន្ថែមទៀតថា នៅរាត្រីថ្ងៃអាទិត្យ ទី ២៨ តុលានោះក៏នឹងមានការប្រគំតន្ត្រីដ៏ធំកក្រើក រាំលេងសប្បាយកប់កប់លើកំពូលភ្នំពពកវិល ដែលអ្នកទាំងអស់គ្នាអាចចូលរួមដោយសេរី និងមិនគួរអាក់ខានឡើយ។

    សូមបញ្ចាក់ថា BOOSTRONG TOP MOUNTAIN MUSIC ON FIRE ជាកម្មវិធីសប្បាយៗ របស់ ប៊ូសស្ត្រង សហការណ៍ជាមួយសុខាហូថែល លើកំពូលភ្នំពពកវិល ដែលមានទាំងការរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ការប្រណាំងកង់អន្តរជាតិ ការប្រគុំតន្ត្រីបែបរ៉ក រ៉ក និងអ្វីដែលរិតតែពិសេសនោះគឺ ការបោះតង់ជាលក្ខណៈ ទ្រង់ទាយធំលើកំពូលភ្នំបូកគោតែម្ដង។ ជាមួយការបោះតង់នេះលោកអ្នកអាចចូលរួមបានដោយជួលតង់ស្នាក់នៅមួយយប់តម្លៃ 35$ ប៉ុនណោះ តែចំពោះការរាំលេងកំសាន្តនៅទីតាំងប្រគំតន្ត្រី និងរាំលេងជាមួយ ឌីជេ វ័យក្មេងស្រស់ស្អាត គឺអាចចូលរួមដោយសេរី ពុំមានទិញសំបុត្រឡើយ។ ចំពោះថវិការដែលបានពីកម្មវិធីនេះទាំងមូននឹង ប្រគល់ជូនមន្ទីពេទ្យ គន្ធបុប្ផា។

    ដូចនេះ ដើម្បីជាការចូលរួមមនុស្សធម៌ផង និងភាពសប្បាយប្រចាំឆ្នាំផង សូមអញ្ចើញអតិថិជនរបស់ប៊ូសស្ត្រងទាំងអស់អញ្ចើញចូលរួមឲ្យបានច្រើនកុះករ ក៏ដូចជាក្រេបយករសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ខ្លាងជាងយូរជាង។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay