កូវីដ-១៩

ប្រទេសវៀតណាមបន្ដកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៣,០៩៤ ករណី និងការបាត់បង់ជីវិត ១៣៧ ករណីបន្ថែមទៀត

BY
autoadmin
November 27, 2021

អាជ្ញាធរសុខាភិបាលវៀតណាមបានរាយការណ៍ពីករណីជំងឺ COVID-19 ក្នុងសហគមន៍ ថ្មីចំនួន ១៣,០៩៤ ករណី នៅក្នុងទីក្រុង និងខេត្តចំនួន ៦០ កាលពីយប់ថ្ងៃសុក្រ ដែលជាការកើនឡើងចំនួន ៦៦៥ ករណី ពីថ្ងៃព្រហស្បតិ៍។ តំបន់ចំនួន ៣ ដែលមានចំនួនករណីប្រចាំថ្ងៃខ្ពស់បំផុតគឺទីក្រុងហូជីមិញ ដែលមាន ១,៨០៩ ករណី បន្ទាប់មកគឺខេត្ត Can Tho ដែលមាន ៨៩៧ ករណី និងខេត្ត Dong Nai មាន ៧០៧ ករណី។ ជាមួយគ្នានេះដែរ ការស្លាប់ចំនួន ១៣៧ ករណី ក៏ត្រូវបានបញ្ជាក់ផងដែរ ដែលជំរុញឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសវៀតណាម កើនឡើងដល់ ២៤,៥៤៤ ករណី ឬ ២.១% នៃការឆ្លងសរុប។

ស្របពេលជាមួយគ្នានេះដែរ អ្នកជំងឺ COVID-19 ចំនួន ១២,៣៦៨ ក៏ត្រូវបានប្រកាសថាបានជាសះស្បើយ ដែលនាំឱ្យចំនួនករណីជាសះស្បើយសរុបមកទល់ពេលនេះដល់ ៩៥៥,២៥៦ ករណី ។ គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ ប្រជាជនវៀតណាមចំនួន ៤៧.៣ លាននាក់ ក្នុងចំណោមប្រជាជនសរុបទាំង ៩៦ លាននាក់ ត្រូវបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹងជំងឺ COVID-19 ហើយចាប់តាំងពីរលកទី៤ នៃជំងឺរាតត្បាត COVID-19 បានវាយប្រហារនៅចុងខែមេសា ប្រទេសវៀតណាមបានកត់ត្រាករណីក្នុងស្រុកចំនួន ១,១៧៦,១៤៨ ករណី៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: