គួរឲ្យសរសើរណាស់! លោកឧកញ៉ាម៉ុង ឬទ្ធី និងលោកជំទាវ ដាំដុះដំណាំបន្លែបង្ការគ្រប់មុខ ដើម្បីយកទៅផ្គត់ផ្គង់ការធ្វើម្ហូបអាហារសម្រាប់បុគ្គលិក កម្មករ ជួយកាត់បន្ថយការចំណាយ និងឲ្យបុគ្គលិកទទួលទានបន្លែគ្មានជាតិគីមី
- October 18, 2018
មុននេះបន្តិចលោកឧកញ៉ាមុង ឬទ្ធី បានបង្ហោះបង្ហាញឲ្យឃើញពីការដាំដុះបន្លែបង្ការរបស់លោក សម្រាប់ផ្គត់ផ្គង់ដល់ការធ្វើម្ហូបអាហារសម្រាប់បុគ្គលិក កម្មករ។ នេះមិនត្រឹមតែកាត់បន្ថយការចំណាយនោះទេ តែដំណាំធម្មជាតិទាំងនេះ ធ្វើឲ្យសុខភាពល្អទៀតផង។ គួរបញ្ជាក់ថា ការបង្ហោះរបស់លោកឧកញ៉ាធ្វើឲ្យអ្នកលេងហ្វេសបុកមើលហើយ សាទរជាខ្លាំង ដោយពោលពាក្យសរសើរថា ឧកញ៉ាគិតគូរដល់បុគ្គលិក និងកម្មកររបស់ខ្លួន។ លោកឧកញ៉ាបានសរសេរលើហ្វេសបុកថា៖
គ្រប់ទីកន្លែងដែល ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ទៅធ្វើការអភិវឌ្ឍន៍តែងតែមិនភ្លេចទេការដាំដុះដំណាំបន្លែបង្ការគ្រប់មុខ ដើម្បីយកមកផ្គត់ផ្គង់ដល់ការធ្វើម្ហូបអាហារសម្រាប់បុគ្គលិក កម្មករដែលអាចជួយកាត់បន្ថយការចំណាយថវិកា និងទទួលបានដំណាំបន្លែដែលគ្មានថ្នាំពុលគីមីទៀតផង។ សូមបង្ហាញជូនចំការបន្លែសរីរាងពី តំបន់កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតនៅភូមិសំរោងជើងភ្នំ ឃុំភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕ ប្រភព៖ ហ្វេសបុកឧកញ៉ាម៉ុង ឬទ្ធី


























- Share This Post:






