ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ល្អមែនទែន! អភិបាល​ខេត្តកំពត​ ​ណែនាំ​ដល់​អ្នកគ្រប់គ្រង​ផ្សារ និង​អាជ្ញាធរ​ស្រុក មិនឱ្យយក​ថ្លៃ​ភាស៊ី លើពលរដ្ឋលក់តាមកញ្ច្រែង ល្អី តូចៗនោះទេ

    BY Liny Chan November 30, 2021
    ល្អមែនទែន! អភិបាល​ខេត្តកំពត​ ​ណែនាំ​ដល់​អ្នកគ្រប់គ្រង​ផ្សារ និង​អាជ្ញាធរ​ស្រុក មិនឱ្យយក​ថ្លៃ​ភាស៊ី លើពលរដ្ឋលក់តាមកញ្ច្រែង ល្អី តូចៗនោះទេ

    យោងតាមការចុះផ្សាយរបស់ផេក បេះដូងកំពត បានឱ្យដឹងថា នាព្រឹក​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាលនៃ​គណៈ​អភិបាល​ខេត្តកំពត​ បានអញ្ជើញ​​ធ្វើ​ដំណើរ​ចុះ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​ បង​ប្អូន​កូន​ក្មួយ​ ដែល​បាន​មក​ពិនិត្យ​ផ្ទៃ​ពោះ​ និង​បាន​សម្រាល​កូន​ នៅ​មណ្ឌល​សុខភាព​ ត្រពាំង​រាំង​ និងបាន​បន្ត​ជួប​សំណេះសំណាល​ ជាមួយ​​អាជីវករ​ក្នុង​ផ្សារ​ជុំ​គី​រី​ ស្ថិតក្នុង​ភូមិ​ត្រពាំង​វែង​ ឃុំ​ត្រពាំង​រាំង​ ស្រុក​ជុំ​គី​រី​ ខេត្តកំពត ។

    ក្នុងឱកាសនោះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​អ្នកគ្រប់គ្រង​ផ្សារ និង​អាជ្ញាធរ​ស្រុក មិន​ត្រូវយក​ថ្លៃ​ភាស៊ី​ តម្លៃលើស​យប់​ទៅ​បន្ទុក​ឬ ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​វ័យ​ចំណាស់ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ដាក់លក់​តាម​កញ្ច្រែង ល្អី តូចៗ​នោះទេ ហើយ​ត្រូវធ្វើ​យ៉ាងណា​សម្រួល​ទីតាំង​ឱ្យ​ពួកគាត់​លក់ដូរ​បានល្អ​ប្រសើរ​ផងដែរ​។

    ម្យ៉ាងវិញទៀត អ្នកគ្រប់គ្រង​ផ្សារ និង​អាជ្ញាធរ ត្រូវធ្វើ​យ៉ាងណា​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​លក់ដូរ​ឱ្យបាន​ល្អ ដើម្បី​ជៀសវាង​ការបាត់បង់​នូវ​ទ្រព្យសម្បត្តិ ឬ​ធ្វើឱ្យមាន​គ្រោះថ្នាក់​ផ្សេងៗ បង្ករ​ឱ្យមាន​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​។ ពិសេស​ត្រូវ​រៀបចំ​ប្រព័ន្ធ​ខ្សែភ្លើង​ដែលមាន​ភាព​រញ៉េរញ៉ៃ​កាត់​ពី​ខាងលើ​ដំបូល​ផ្សារ​ឱ្យមាន​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ឱ្យបាន​ល្អ​ឆាប់​បំផុត ជៀសវាង​នាំ​ឲ្យ​កើតឡើង​នូវ​អ​គី​ភ័យ​សេងៗ​នៅក្នុង​ផ្សារ​។​ ហើយ​ឯកឧត្ដម​ ក៏​បាន​ផ្ដល់​ថវិកា​ខ្លះ​ ជូន​លោក​យាយ​ លោក​តា​ និង​អាជីវករ​ក្នុង​ផ្សារ​ជុំ​គី​រី​នោះ​ផងដែរ​៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay