PR

ជើងហោះហើរត្រង់ ភ្នំពេញ-បាងកក បើកវិញហើយ តោះហោះហើរជាមួយ Air Asia ចូលទៅប្រទេសថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

BY
Liny Chan
December 6, 2021

កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ2021 កន្លងទៅថ្មីៗនេះ ប្រទេសនៅក្នុងតំបន់អាស៊ីជាច្រើនបានចាប់ផ្ដើមបើកទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញជាបណ្ដើរៗ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសនីមួយៗ បានធូរស្បើយ និងស្ថិតក្រោមការគ្រប់គ្រង។ ការបើកប្រទេសឡើងវិញនេះ គឺជាសញ្ញាល្អមួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ដែលបានជាប់គាំងអស់រយៈពេលជាង ១ឆ្នាំមកហើយ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុននាំមុខគេក្នុងតម្លៃទាប បានបើកដំណើរការជើងហោះត្រង់ ភ្នំពេញ ឆ្ពោះទៅទីក្រុងបាងកក ឡើងវិញ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ជាមួយការហោះហើរតម្លៃទាបបំផុតជាមួយក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត។

ប្រទេសថៃ ជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានបើកស្វាគមន៍ភ្ញៀវទេសចរឡើងវិញកាលពីថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2021 ថ្មីៗនេះ។ ប្រទេសនេះ សម្បូរទៅដោយកន្លែងកម្សាន្តជាច្រើន មិនថានៅតាមបណ្ដាខេត្ត ឬ នៅក្នុងទីក្រុង ជាក់ស្ដែងទីក្រុងបាងកក ដែលជាទីកន្លែងនៃការដើរទិញទំនិញដ៏សម្បូរបែបនិងរស់រវើក សម្បូរដោយអាគារទំនើបៗ និងអាហារដ៏ឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទ។ មិនតែប៉ុណ្ណោះ ទីក្រុងងបាងកក ក៏មានមន្ទីរពេទ្យធំៗលំដាប់អន្តរជាតិដែលផ្ដល់នូវសេវាកម្ម ព្យាបាល ពិនិត្យសុខភាព និងថែរក្សាសម្រស់ ឈានមុខគេ ជាមួយតម្លៃសមរម្យ។ លើសពីនេះនៅមានអ្វីៗជាច្រើន ដែលទាក់ទាញ និងគួរឱ្យចង់ស្វែងយល់ជាច្រើនទៀត ជាពិសេសផ្ដល់នូវការកម្សាន្តពោពេញដោយភាពរីករាយមិនចេះចប់។

អ្នកទេសចរទាំងអស់ អាចកក់សំបុត្រ សម្រាប់ជើងហោះត្រង់ ភ្នំពេញ-បាងកក ចាប់ពីពេលនេះទៅ សម្រាប់ការហោះហើរនៅថ្ងៃទី22 ខែធ្នូ ឆ្នាំ2021។ ជាមួយគ្នានេះ តម្លៃសំបុត្រក្នុងការហោះហើរមួយលើក គឺត្រឹមតែ 55ដុល្លារ សម្រាប់ Big Members និង 57ដុល្លារ សម្រាប់អតិថិជនមិនមែនជា Big Members។ ដោយឡែកអ្នកដំណើរពីកម្ពុជា នឹងមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ ប៉ុន្តែមុនចូលទៅប្រទេសថៃ អ្នកដំណើរតម្រូវឱ្យមាន ឯកសារធានារ៉ាប់រងជាចម្បង នោះគឺ ការធានារ៉ាប់រងការធ្វើដំណើរជាមួយនឹងការធានារ៉ាប់រងអប្បបរមា 50,000 ដុល្លារ (មិនចាំបាច់គ្របដណ្ដប់លើតែ Covid-19) នេះបានន័យថា មិនមែនតម្រូវឱ្យលោកអ្នកត្រូវចំណាយ 50,000 ដុល្លារ ទិញធានារ៉ាប់រងឡើយ ពោលគឺលោកអ្នកត្រូវចំណាយប្រហែលចាប់ពី 500បាត ឬស្មើនឹង 15ដុល្លារឡើងទៅតែប៉ុណ្ណោះ ដើម្បីទិញធានារ៉ាប់រង ដោយតម្លៃនេះអាស្រ័យលើរយៈពេលនៃការស្នាក់នៅ និងក្រុមហ៊ុនធានារ៉ាប់រងដែលអ្នកបានជ្រើសរើស ដូច្នេះប្រសិនបើអ្នកបានឆ្លង Covid-19 នៅប្រទេសថៃ អ្នកអាចប្រើការធានារ៉ាប់រងសុខភាពដើម្បីទទួលការព្យាបាលដោយឥតគិតថ្លៃរហូតដល់ 50,000 ដុល្លារ តិច ឬ ច្រើនតាមតម្លៃនៃការធានានៅមន្ទីរពេទ្យ។ ក្រៅពីនេះក៏ត្រូវមានឯកសារពាក់ព័ន្ធមួយចំនួនទៀតដូចជា Thailand Pass , ប័ណ្ណវ៉ាក់សាំង ,និងឯកសារកក់សណ្ឋាគារ។

អ្វីដែលកាន់តែមានទំនុកចិត្តទៀតនោះ ក្រុមហ៊ុនផ្ដល់នូវការហោះហើរដែលមានស្តង់ដារសុខភាព និងសុវត្ថិភាពខ្ពស់ ដោយក្រុមហ៊ុនប្រតិបត្តិតាម AirAsia ស្តង់ដាសុខភាព និងសុវត្ថិភាពខ្ពស់ រួមមាន បុគ្គលិកត្រូវបានចាក់វ៉ាក់សាំងរួចរាល់ទាំងអស់ ,ប្រើបច្ចេកវិទ្យាដោយមិនចាំបាច់ទាក់ទងផ្ទាល់,ការរក្សាគម្លាត ,ការវាស់កម្ដៅ, នៅក្នុងយន្តហោះបំពាក់ដោយតម្រង HEPA សម្លាប់មេរោគបាន 100% និងការបាញ់ថ្នាំសម្រាប់មេរោគគ្រប់ជើងហោះហើរទាំងអស់។

យ៉ាងណាមិញ ក្រៅពីការបើកជើងហោះហើរត្រង់ ភ្នំពេញ-បាងកក ក្រុមហ៊ុនអាកាសចរណ៍ Air Asia បើកផ្លូវហោះហើរថ្មីមួយទៀតពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសម៉ាឡេស៊ី នោះគឺជើងហោះហើរ ភ្នំពេញ – កូឡាឡាំពួរ។ ជើងហោះហើរថ្មីនេះ បើកទទួលការកក់សំបុត្រ ចាប់ពីពេលនេះតទៅ សម្រាប់ការហោះហើរចាប់ពីថ្ងៃទី 26 ខែមករា ឆ្នាំ 2022 តទៅ៕

Share This Post: