ASUS ZenBook 14 (UX425) ជំនាន់ថ្មីក្នុងស៊េរី ZenBook Classic
- BY
- Liny Chan
- December 2, 2021
កុំព្យូទ័រយួរដៃទំហំ 13.3 អ៉ីញ និង 14អ៉ីញ ស្ដើងបំផុតរបស់ពិភពលោកដែលមានរន្ធ I/O ទំហំពេញ ដំណើរការដោយស៊ីភីយូ Intel Core ជំនាន់ទី 11 ក្រាហ្វិក Intel Iris Xe កម្រិតបន្ទាប់ និងអេក្រង់ NanoEdge បួនជ្រុង។
ចំណុចសំខាន់
• ភាពស្រស់ស្អាតមិនចេះហួសសម័យ ភាពងាយស្រួលក្នុងការយកតាមខ្លួន៖ តាន់ ឆើតឆាយ តួដែកស្តើង 13.9 ម.ម ទម្ងន់ 1.17 គីឡូក្រាម។ អាយុកាលថ្មរហូតដល់ 21 ម៉ោង; 2 ពណ៌ថ្មីស្អាតៗ
• I/O ដែលមិនអាចប្រៀបផ្ទឹមបាន៖ កុំព្យូទ័រយួរដៃទំហំ 13.3អ៉ីញ និង 14អ៉ីញ ស្ដើងបំផុតរបស់ពិភពលោក បីផ្តល់ជូននូវរន្ធ I/O ទំហំពេញ រួមទាំង HDMI, USB Type-A និង Thunderbolt™ 4 USB-C® សម្រាប់ការតភ្ជាប់ដ៏សម្បូរបែប
• ការរចនាបែប Ergonomic៖ អេក្រង់ NanoEdge បង្ហាញជាមួយនឹងសមាមាត្រអេក្រង់ទៅតួខ្លួនរហូតដល់ 90%, ASUS NumberPad, ត្រចៀកភ្ជាប់ ErgoLift hinge, កាមេរ៉ា IR, ទម្រង់កង្ហារបញ្ឆិត និង AI noise-caning audio
• ដំណើរការល្អ៖ ស៊ីភីយូ Intel® Core™ ជំនាន់ទី 11 ចុងក្រោយបង្អស់ RAM រហូតដល់ 16 GB, SSDs PCIe® 3.0 និង WiFi 6ចុងក្រោយបង្អស់ (802.11ax) ជាមួយ WiFi Smart Connect

ASUS បានប្រកាសចេញ ZenBook 14 (UX425) ដែលជាកុំព្យូទ័រយួរដៃទំហំ 13.3 អ៉ីញ និង 14 អ៉ីញ ជំនាន់ថ្មីចំនួនពីរនៅក្នុងស៊េរី ZenBook Classic។
ZenBook 14 កាន់តែស្តើង និងស្រាលជាងជំនាន់មុន ដោយមានទម្ងន់ត្រឹមតែ 1.17 គីឡូក្រាម ហើយម៉ូដែលទាំងពីរ គឺស្តើងមែនទែន ដោយមានកម្រាស់ត្រឹមតែ 13.9 មីលីម៉ែត្រប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការរចនាបែប ultrathin ម៉ូឌែលទាំងពីរផ្តល់នូវសមត្ថភាពនៃរន្ធ I/O ដ៏ទូលំទូលាយ រួមទាំងរន្ធ HDMI និង USB Type-A ដែលមានទំហំពេញ បន្ថែមលើ Thunderbolt™ 4 USB- C® និងឧបករណ៍ microSD card reader។ ZenBook 14 ទាំងពីរនេះ ជាកុំព្យូទ័រយួរដៃទំហំ 13.3អ៉ីញ និង 14 អ៉ីញ ដែលស្តើងបំផុតរបស់ពិភពលោក ដើម្បីផ្តល់នូវការតភ្ជាប់ដ៏ទូលំទូលាយ និងអាចប្រើប្រាស់បានច្រើនបែប។
អេក្រង់ NanoEdge បួនជ្រុងដ៏រឹងមាំ ផ្តល់នូវសមាមាត្រអេក្រង់ដល់រាងកាយរហូតដល់ 90% សម្រាប់ការមើលឃើញដ៏អស្ចារ្យ ជាមួយនឹងជម្រើសនៃអេក្រង់ថាមពលទាបបំផុត 1-watt ដែលជួយឱ្យថាមពលថ្មកាន់តែកាន់បានយូរ។ ជាមួយគ្នានេះបទពិសោធន៍អ្នកប្រើប្រាស់ក៏ត្រូវបានអាប់ដេតយ៉ាងពេញលេញផងដែរ ដោយបំពាក់នូវ ASUS NumberPad 2.0, ថាមពលថ្មរហូតដល់ 21 ម៉ោង,ការរចនាក្តារចុចពីគែមមួយទៅគែមទៀត ,ត្រចៀក ErgoLift hinge និងកាមេរ៉ា IR សម្រាប់ការស្កេនមុខយ៉ាងរហ័ស ហើយ ZenBook 14 មានពីរពណ៌ថ្មី និងស៊ីវីល័យនោះគឺ Pine Gray និង Lilac Mist។
ដំណើរការដោយប្រព័ន្ធដំណើរការ Intel® Core™ ជំនាន់ទី 11 ចុងក្រោយបង្អស់ ជាមួយនឹងក្រាហ្វិក Intel Iris Xe កម្រិតបន្ទាប់ និង RAM ដល់ទៅ 16 GB ZenBook 14 ធ្វើឱ្យការងារដែលមានបន្ទុកច្រើនទៅជាការងារស្រាលៗងាយៗ ផលិតភាព និងការកម្សាន្តកាន់តែល្អប្រសើរ។ SSDs រហូតដល់ទៅ 512G និង WiFi 6 (802.11ax) ចុងក្រោយបង្អស់បង្កើនដំណើរការឱ្យកាន់តែល្អឥតខ្ចោះ។
Timeless beauty, effortless portability
ស៊េរី ZenBook Classic ចុងក្រោយបង្អស់ផ្តល់នូវទំហំអេក្រង់ដ៏អស្ចារ្យ។ សម្រាប់អ្នកដែលចូលចិត្តអេក្រង់ធំ មាន ZenBook 14 គឺស័ក្កសមបំផុត។ ម៉ូដែលនេះត្រូវបានរចនាឡើងសម្រាប់ការចល័តយកតាមខ្លួន ដោយងាយស្រួលមិនប្រឹងកម្លាំងខ្លាំង ជាមួយនឹងតួលោហៈទាំងអស់តូចៗ និងឆើតឆាយ ដែលមានកម្រាស់ត្រឹមតែ 13.9 មីលីម៉ែត្រប៉ុណ្ណោះ។ លើសពីនេះ ថាមពលរបស់ ZenBook 14 ក៏មិនគួរឱ្យជឿផងដែរ ជាមួយនឹងថាមពលថ្មដ៏អស្ចារ្យរហូតដល់ 21 ម៉ោងដោយគ្រាន់តែសាកតែម្ដង នេះមានន័យថា អ្នកប្រើប្រាស់មិនចាំបាច់យកឆ្នាំងសាកតាមខ្លួននោះទេ ដើម្បីកាត់បន្ថយទម្ងន់ និងបរិមាណច្រើន។ ZenBook 14 គឺជាស័ក្កសមបំផុតសម្រាប់របៀបរស់នៅដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ។
ការរចនាថ្មីដ៏ទាន់សម័យរបស់ ZenBook 14 ត្រូវបានពង្រឹងដោយជម្រើសពណ៌ថ្មីចំនួនពីរដែលមិនធ្លាប់មាន។ Pine Gray គឺជាប្រផេះក្រម៉ៅដ៏ភ្លឺចែងចាំងដែលមើលទៅស្ងប់ស្ងាត់ និងសន្តិភាព ពណ៌នេះបង្ហាញពីភាពវៃឆ្លាតប្រកបដោយវិជ្ជាជីវៈ និងបង្ហាញពីកំណែពិសេសនៅចំកណ្តាលនៃ ZenBook ដែលមានរាងជាលោហៈ។ Lilac Mist បង្ហាញពីភាពទាក់ទាញនៃភាពប្រណីតលំដាប់ខ្ពស់ ឆើតឆាយ ទំនើប
គួរឱ្យទាក់ទាញ និងពណ៌បែបគស្ងួតៗ ដ៏ស្រស់ស្អាតនេះ គឺជាការផ្គូផ្គងដ៏ល្អឥតខ្ចោះសម្រាប់ការតុបតែងដោយលោហៈធាតុ សម្រាប់ classic ZenBook។

Unrivaled I/O
ZenBook 14 កំណត់ឡើងវិញនូវអ្វីដែលអាចធ្វើទៅបាននៅក្នុងកុំព្យូទ័រយួរដៃប្រភេទ ultrathin៖ ពួកគេគឺជាកុំព្យូទ័រយួរដៃស្តើងបំផុតក្នុងពិភពលោកក្នុងថ្នាក់របស់ពួកគេ ដើម្បីផ្តល់នូវសមត្ថភាព I/O ដែលមិនអាចកាត់ថ្លៃបាន។ កុំព្យូទ័រយួរដៃនេះស្តើងត្រឹមតែ 13.9 មីលីម៉ែត្រប៉ុណ្ណោះ ប៉ុន្តែអ្វីដែលពិសេសសម្រាប់ទំហំរបស់វានៅតែរួមបញ្ចូលរន្ធ HDMI និង USB Type-A ពេញទំហំ រន្ធ Thunderbolt 4 USB-C ល្បឿនលឿនពីរ និងឧបករណ microSD card reader សម្រាប់ផ្ទេរទិន្នន័យចល័តបានយ៉ាងងាយស្រួល ដោយមិនមាន គ្មាន កុំព្យូទ័រយួរដៃទំហំ 13.3 អ៉ីញ ឬ 14 អ៉ីញ ណាមួយ នាពេលបច្ចុប្បន្ននេះផ្តល់នូវរន្ធ I/O ទាំងអស់នេះក្នុងការរចនាស្តើងបែបនេះទេ។
រន្ធ Thunderbolt 4 USB-C ចំនួនពីរ — ជាមួយនឹងឧបករណ៍ភ្ជាប់ដែលងាយស្រួលណាមួយរបស់ពួកគេ — គាំទ្រការសាកថ្មលឿន, អេក្រង់ខាងក្រៅរហូតដល់ 4K UHD ចំនួនពីរសម្រាប់ផ្ទុកការងារកាន់តែច្រើន និងល្បឿនទិន្នន័យរហូតដល់ 40 Gbps សម្រាប់ការផ្ទេរឯកសារលឿនបំផុត។
ZenBook 14 ក៏គាំទ្រដោយមុខងារសាកថ្មរហ័ស ASUS USB-C Easy Charge⁵ ដែលអនុញ្ញាតឱ្យពួកគេសាកបានយ៉ាងងាយស្រួលពីឆ្នាំងសាក USB-C ស្តង់ដារជាច្រើនប្រភេទ។ USB-C Easy Charge អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរីករាយជាមួយការសាកថ្មលឿនបំផុតជាមួយនឹងឆ្នាំងសាក USB-C Power Delivery-certified ដូចជាឆ្នាំងសាក 65 វ៉ាត់ដែលបានភ្ជាប់មកជាមួយ ឬសាកក្នុងអត្រាយឺត នៅពេលដែលរន្ធនៅលើជញ្ជាំងមិនអាចប្រើបាន ដោយប្រើឆ្នាំងសាករបស់ក្រុមហ៊ុនអាកាសចរណ៍, ឧបករណ៍សាកថ្មចល័ត ឬ Power Bank ។ USB-C Easy Charge ដកការខកចិត្តរបស់អ្នកប្រើប្រាស់ចេញពីការប្រើប្រាស់កុំព្យូទ័រនៅពេលធ្វើដំណើរឆ្ងាយ ឬធ្វើដំណើរក្នុងទីតាំងដែលមានថាមពលមេមានកំណត់។
Ergonomic design
ZenBook 14 មានអេក្រង់ NanoEdge បួនជ្រុងភ្លឺ និងច្បាស់ ជាមួយនឹង bezels ស្តើង ដែលបង្កើតសមាមាត្រអេក្រង់ដល់ទៅ 90% សម្រាប់បទពិសោធន៍នៃការមើលកាន់តែស៊ីជម្រៅ។ អេក្រង់ 1-watt ថាមពលទាបជាជម្រើសផ្តល់នូវពន្លឺ 450 nits (13.3’’) ដែលមិនគួរឱ្យជឿ ខណៈពេលដែលបង្កើនអាយុកាលនៃថ្ម។
ការរចនាក្តារចុច ergonomic ថ្មីពីនៅគែមមួយទៅគែមមួយ បង្កើនទំហំក្តារចុចសម្រាប់បទពិសោធន៍វាយអក្សរកាន់តែងាយស្រួល។ វាក៏បង្កើតចន្លោះសម្រាប់សំណុំបន្ថែមនៃគ្រាប់ចុចមុខងារដែលមានប្រយោជន៍នៅជ្រុងខាងស្តាំនៃក្តារចុច។ សម្រាប់ភាពងាយស្រួលនៃការវាយអក្សរ ត្រចៀក ErgoLift ដែលផលិតដោយវិស្វកម្មភាពដោយយកចិតត្ទុកដាក់ នឹងបង្វិលក្តារចុចដោយស្វ័យប្រវត្តិទៅមុំវាយអក្សរល្អបំផុតនៅពេលបើកគំរប។ សកម្មភាពនេះក៏បង្កើតចន្លោះនៅក្រោមកុំព្យូទ័រយួរដៃសម្រាប់លំហូរខ្យល់ត្រជាក់បន្ថែម។
ទម្រង់កង្ហារត្រជាក់ដែលអាចជ្រើសរើសបាន ផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសនៃមុខងារ Whisper សម្រាប់ការធ្វើឱ្យត្រជាក់ខ្លាំងបំផុត, របៀបស្តង់ដារសម្រាប់ការអនុវត្តតុល្យភាព dynamic performance ឬ Performance mode សម្រាប់ភាពត្រជាក់ដែលមានប្រសិទ្ធភាពខ្ពស់ នៅពេលត្រូវការដំណើរការពេញលេញ។
ដើម្បីងាយស្រួលបញ្ចូលទិន្នន័យ ម៉ូឌែលនេះមានបំពាក់ ASUS NumberPad 2.0 ដែលបង្កើនផលិតភាព នេះជា touchpad ដែលមានមុខងារពីរមានបន្ទះលេខទំហំពេញ LED រួមបញ្ចូលគ្នា៖ គ្រាន់តែចុចលើរូបតំណាងនៅលើ touchpad បើក និងបិទ NumberPad។
កាមេរ៉ា integrated infrared (IR) បំពាក់នៅលើគែមខាងលើ ធ្វើឱ្យការ log in ដោយប្រើមុខ លឿន និងងាយស្រួលជាមួយ Windows Hello ។ វាក៏ដំណើរការនៅក្នុងលក្ខខណ្ឌពន្លឺស្រអាប់ផងដែរ ដូច្នេះការចូលប្រើ ZenBook 14 គឺមានភាពងាយស្រួល និងលឿនជាងពេលណាទាំងអស់នៅក្នុងបរិយាកាសណាមួយ។
ZenBook 14 បំពាក់នូវ ASUS ClearVoice Mic ជាមួយនឹងបច្ចេកវិទ្យា AI-trained noise-cancelling technology ដើម្បីធានាបាននូវការទំនាក់ទំនងចេញជាសំឡេងយ៉ាងច្បាស់នៅក្នុងការប្រជុំតាមអ៉ីនធឺណិត ឬការហៅជាសំឡេងតាមអ៉ីនធឺណិត។ ពួកគេក៏ប្រើបច្ចេកវិទ្យា ASUS ClearVoice Speaker ដើម្បីត្រងសំឡេងរំខានជុំវិញពីការស្ទ្រីមសំឡេងចូល។

Superb performance
ZenBook 14 ប្រើប្រាស់ថាមពលនៃអង្គដំណើរការ Intel Core ជំនាន់ទី 11 ចុងក្រោយបង្អស់ — រហូតមកដល់ស៊េរី Core i7 ។ ដំណើរការទាំងនេះផ្តល់នូវដំណើរការលឿន រលូន និងឆ្លើយតបច្រើនជាងជំនាន់មុន។ ម៉ូឌែលនេះ បានសហការគ្នាជាមួយនឹងក្រាហ្វិក Intel Iris Xe កម្រិតបន្ទាប់ដ៏មានអានុភាពសម្រាប់ដំណើរការដែលមើលឃើញដោយរលូន និងរហូតដល់ 16 GB នៃ RAM ល្បឿនលឿនដើម្បីជួយអ្នកប្រើប្រាស់ អាចសម្រេចកិច្ចការប្រចាំថ្ងៃបានដោយរលូន។
កុំព្យូទ័រយួរដៃនេះក៏មានកន្លែងផ្ទុកទិន្នន័យលឿនបំផុតមួយចំនួនដែលអាចប្រើបាន ជាមួយនឹង SSDs រហូតដល់ទៅ 512G ដែលធានាបាននូវពេលវេលាចាប់ផ្ដើមលឿន និងការផ្ទុកកម្មវិធីភ្លាមៗ។ ជាមួយនឹង WiFi 6 (802.11ax) ចុងក្រោយបំផុត អ្នកប្រើប្រាស់អាចរីករាយជាមួយនឹងល្បឿនឥតខ្សែដែលមានល្បឿនលឿនជាង WiFi 5 ដល់ទៅ 3ដង ជាមួយនឹងសមត្ថភាពបណ្តាញច្រើនជាង 4ដង និង latency ទាបរហូតដល់ 75%។ ការភ្ជាប់ឥតខ្សែត្រូវបានពង្រឹងជាមួយនឹង ASUS WiFi Smart Connect ដែលជ្រើសរើសប្រភព WiFi ដ៏ល្អបំផុតដោយស្វ័យប្រវត្តិ ដូច្នេះកុំព្យូទ័រយួរដៃភ្ជាប់យ៉ាងរលូនទៅនឹងសញ្ញា WiFi ដ៏ល្អបំផុត និង mobile hotspots ដែលវាស្គាល់។
ដូច្នេះមិនថាធ្វើការ ,បង្កើតអ្វីមួយឡើង ឬគ្រាន់តែរីករាយជាមួយការកម្សាន្តនោះទេ Zenbook 14 ថ្មីធ្វើឱ្យអ្វីៗគ្រប់យ៉ាងមិនពិបាក។

AVAILABILITY & PRICING
ZenBook 14 (UX425) មានលក់ក្នុងប្រទេសកម្ពុជានៅគ្រប់ហាងចែកចាយទាំងអស់របស់ខ្លួនក្នុងតម្លៃចាប់ពី $1049។ សូមទាក់ទងតំណាង ASUS ក្នុងតំបន់របស់អ្នកសម្រាប់ព័ត៌មានបន្ថែម ឬចូលទៅកាន់ហ្វេសប៊ុកផេក https://www.facebook.com/ASUS855

- Share This Post:






