កូវីដ-១៩

យ៉ាងហោចណាស់មានមនុស្ស ១៧នាក់ នៅប្រទេសន័រវេស បានវិជ្ជមានមេរោគកូវីដ១៩ បំប្លែងខ្លួន Omicron ហើយអ្នកឆ្លងសុទ្ធតែអ្នកបានចាក់វ៉ាក់សាំងទាំងអស់

BY
autoadmin
December 4, 2021

យ៉ាងហោចណាស់មានមនុស្ស ១៧នាក់ នៅក្នុងប្រទេសន័រវេស ត្រូវបានបញ្ជាក់ថា បានឆ្លងមេរោគកូវីដ១៩ បំប្លែងខ្លួន Omicron បន្ទាប់ពីបានចូលរួមក្នុងពិធីជប់លៀងបុណ្យណូអែលនៅក្នុងរដ្ឋធានី Oslo ។ អាជ្ញាធរសុខាភិបាលន័រវេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកចូលរួមជាង ៥០នាក់ បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ហើយម្នាក់ក្នុងចំណោមពួកគេបានឆ្លងវ៉ារ្យ៉ង់ Omicron មុនគេ ហើយក្រោយមកក្រុមមន្ត្រី ក៏បានបន្ដរកឃើញអ្នកឆ្លងវ៉ារ្យ៉ង់ថ្មីនេះ បានរហូតសរុប ១៧នាក់ ។

ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា មនុស្សគ្រប់គ្នានៅក្នុងពិធីជប់លៀងត្រូវបានចាក់វ៉ាក់សាំងពេញលេញ ហើយគ្មាននរណាម្នាក់បានធ្វើតេស្តវិជ្ជមាន នៅមុនពេលមានព្រឹត្តិការណ៍នេះទេ។ មនុស្ស ១៧នាក់ ដែលបានឆ្លងវ៉ារ្យ៉ង់ Omicron ត្រូវបានគេរាយការណ៍ថា បង្ហាញរោគសញ្ញាស្រាល និងមិនមានជំងឺធ្ងន់ធ្ងរនោះទេ។ អាជ្ញាធរសុខាភិបាលសង្ស័យថា មានការផ្ទុះឡើងនៃវ៉ារ្យ៉ង់នៅឯពិធីជប់លៀង ហើយចំនួននៃការឆ្លងត្រូវបានគេរំពឹងថា នឹងកើនឡើងនៅពេលដែលមន្រ្តីត្រួតពិនិត្យអ្នកចូលរួមផ្សេងទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ The Local

Share This Post: