សង្គម

ឈ្លើយមែន! រថយន្ត LEXUS 330 ស្លាកលេខ ភ្នំពេញ 2BG-1171 បើកបញ្ច្រាសចូលគន្លងផ្លូវគេហើយ រករឿងវាយគេទៀត (មានវីដេអូ)

BY
Khmernote Media
December 5, 2021

កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងខ្សែវីដេអូខ្លីមួយ ដែលបង្ហាញពីសកម្មភាពបុរសម្នាក់បើកបររថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-1171 បានបើកបរវ៉ាជែងចូលគន្លងផ្លូវម្ខាងទៀតឥតសណ្តាប់ធ្នាប់បិទផ្លូវគេ ហើយថែមទាំងបង្ករឿងវាយមកលើអ្នកដំណើរ ដែលបើកបរផ្លូវម្ខាងទៀតផង។ តាមរយៈកាមេរ៉ាសុវត្ថិភាពក្នុងរថយន្តបានបង្ហាញថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ០៦ និង ៤៣នាទីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ចំពោះទីតាំងកើតហេតុម្ចាស់រថយន្តមិនបានបញ្ជាក់ឡើយ។ ចង់ដឹងហេតុការណ៍នោះយ៉ាងណា ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Share This Post: